កីឡាអន្តរជាតិ
អន្តរជាតិ
UEL៖ ​Liverpool លត់ Toulouse ចាស់ដៃ ខណៈ Brighton បំបាក់ជើងខ្លាំង ​Ajax
27, Oct 2023 , 10:58 am        
រូបភាព
ក្រុម Liverpool របស់អង់គ្លេសបានយកឈ្នះ ​Toulouse របស់បារាំង ក្នុងលទ្ធផល ៥-១ នៅក្នុងជំនួបពានរង្វាន់លីគលំដាប់ទីពីរអឺរ៉ុប UEFA Europa League នារាត្រីថ្ងៃទី២៦ ខែតុលា ដើម្បីបន្តកំណត់ត្រាឈ្នះរហូតក្នុងពូល E សម្រាប់ការប្រកួតជើងទីមួយជុំទី៣។ ចំណែក Brighton & Hove Albion ជាក្រុមអង់គ្លេសមួយទៀតដែលបានយកឈ្នះជើងខ្លាំងមកពីហូឡង់ Ajax Amsterdam ដោយលទ្ធផល ២-០។



៥គ្រាប់សម្រាប់ Liverpool ធ្វើបានដោយកីឡាករខ្សែប្រយុទ្ធ Diogo Jota នាទី៩ កីឡាករ Wataru Endo នាទី៣០ ខ្សែប្រយុទ្ធ Darwin Nunez នាទី៣៤ ក្នុងវគ្គទីមួយ កីឡាករ Ryan Gravenberch ស៊ុតគ្រាប់ទី៤ នាទី៦៥ និងខ្សែប្រយុទ្ធ Mohamed Salah នាចុងម៉ោង ៩០+៣។ ចំណែក ១គ្រាប់របស់ក្រុម Toulouse នៅនាទី១៦ ដោយកីឡាករ Thijs Dallinga។
 
Liverpool ក្លាយជាក្រុមស្ថិតនៅចំណាត់ថ្នាក់កំពូលតារាងពូល E ដោយមាន ៩ពិន្ទុពេញ ពីការប្រកួត ៣លើក ឈរពីលើក្រុមលេខ ២ Union St.Gilloise ដាច់ដល់ទៅ ៥ពិន្ទុ ខណៈដែលក្រុម Toulouse មាន ៤ពិន្ទុស្ថិតនៅចំណាត់ថ្នាក់លេខ​៣ និងក្រុមបាតតារាង LASK គ្មានពិន្ទុ។
  


ចំណែក Brighton ដែលជាក្រុមទើបបង្ហាញខ្លួនដំបូងនៅក្នុងការប្រជែងនៅលំដាប់ពានរង្វាន់អឺរ៉ុប បានប្រកួតយកឈ្នះលើក្រុម Ajax Amsterdam មកពីប្រទេសហូឡង់ដោយលទ្ធផល ២-០ នៅក្នុងកីឡដ្ឋាន The American Express Community។ 
 
២គ្រាប់ជ័យជម្នះសម្រាប់ក្រុមដែលដឹកនាំដោយលោក Roberto de Zerbi ធ្វើបានដោយកីឡាករ Joao Pedro នៅក្នុងនាទី៤២ មុនពេលដែលកីឡាករ Ansu Fati ស៊ុតចូលក្នុងនាទី៥៣។

ជ័យជម្នះបានធ្វើឱ្យក្រុមរបស់អង់គ្លេសមួយនេះ ឡើងមកឈរនៅចំណាត់ថ្នាក់លេខ ៣ ដែលមាន ៤ពិន្ទុ ប្រដេញតាមក្រុម AEK Athens នៅចំណាត់ថ្នាក់លេខ ២ មាន ៤ពិន្ទុ ហើយក្រុម Marseille ជាក្រុមស្ថិតនៅកំពូលតារាងដែលមាន ៥ពិន្ទុក្នុងដៃ សម្រាប់ពូល B។
 
ឈ្នះលើក្រុម Ajax បានធ្វើឱ្យក្រុម Brighton រកបានជ័យជម្នះលើកដំបូងបង្អស់ នៅក្នុងការប្រកួតពានរង្វាន់អឺរ៉ុប ខណៈដែលជាការបង្ហាញខ្លួនសម្រាប់ការប្រកួតលើកទី៣​ របស់ពួកគេ។
 
West Ham United ជាក្រុមមកពីអង់គ្លេសមួយទៀត ប្រកួតប្រជែងក្នុងពានរង្វាន់ UEL ប៉ុន្តែពួកគេបានរងបរាជ័យក្រោមថ្វីជើងក្រុម Olympiacos ដោយលទ្ធផល ២-១ នៅក្នុងកីឡដ្ឋាន Karaiskakis។ បើទោះជាចាញ់ការប្រកួតប៉ុន្តែក្រុមដឹកនាំដោយលោក David Moyes នៅតែបន្តឈរនៅកំពូលតារាងពូល A ដោយមាន ៦ពិន្ទុក្នុងដៃ តាមពីក្រោយដោយក្រុម Freiburg លេខ ២ មាន ៦ពិន្ទុ ហើយ Olympiacos ស្ថិតនៅលេខ​៣ មាន ៤ពិន្ទុ និងក្រុម TSC Backa Topola មាន ១ពិន្ទុ ស្ថិតបាតតារាង។
 
ខាងក្រោមនេះជាការប្រកួតក្រុមដទៃផ្សេងទៀតនៅក្នុងក្របខណ្ឌ Europa League៖
 
ពូល A 
TSC Backa Topolo ចាញ់ Freiburg ៣-១
ពូល B
Marseille ឈ្នះ AEK Athens ៣-១
ពូល C 
Aris Limassol ចាញ់ Real Betis ១-០
Sparta Prague ស្មើ ០-០ Rangers
 
ពូល D
Rakow Czectochowa ស្មើ ១-១ Sporting CP
Sturm Graz ស្មើ ២-២ Atalanta
ពូល E
Union St.Gilloise ឈ្នះ LASK ២-១
ពូល F
Panathinaikos ចាញ់ Rennes ២-១
 
ពូល H
Molde ឈ្នះ BK Haecken ៥-១
Bayer Leverkusen ឈ្នះ Qarabag FK ៥-១
ពូល G
FC Sheriff ស្មើ ១-១ Servette និង Roma ឈ្នះ ​Slavia Prague ២-០៕

Tag:
 Europa League
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com