កីឡាអន្តរជាតិ
អន្តរជាតិ
លោក Postecoglou ថារហ័សពេកសម្រាប់ Spurs ក្នុងការលើកពានលីគកំពូល
27, Oct 2023 , 7:29 pm        
រូបភាព
លោក Ange Postecoglou អ្នកចាត់ការក្រុម Tottenham Hotspur និយាយថាការឈរនៅចំណាត់ថ្នាក់កំពូលតារាងនៃក្របខណ្ឌ Premier League រួមជាមួយនឹងកំណត់ត្រាមិនដែលចាញ់ ៩ប្រកួតជាប់គ្នា គឺជារឿងលឿនពេកនៅដើមរដូវកាល។ អ្នកចាត់សញ្ជាតិ ក្រិក យល់ថាក្រុមរបស់លោកនៅមានផ្លូវវែងឆ្ងាយបន្តទៀតសម្រាប់ការប្រកួតប្រជែង។


នាសន្និសីតកាសែតមុនការប្រកួតក្នុងក្របខណ្ឌ Premier League នាថ្ងៃទី២៦ ខែតុលា លោក Postecoglou បានបដិសេធពីការយល់ឃើញជុំវិញការលើកឡើងពីឱកាសក្នុងការឈ្នះពានរង្វាន់លីគកំពូលរបស់ Spurs ខណៈទើបនៅដើមរដូវកាល។
 
«មានហេតុផលដ៏ល្អមួយដែលគ្មានអ្នកគ្រប់គ្រងណាម្នាក់នឹងនិយាយអំពីពានរង្វាន់នៅក្នុងខែតុលា និងវិច្ឆិកានោះទេ ហើយនេះក៏ព្រោះតែយើងទាំងអស់គ្នាដឹងថាមានផ្លូវដ៏វែងឆ្ងាយដែលត្រូវទៅ។ យើងមិនបាននិយាយអំពីរយៈពេលជាមួយនឹងកីឡាករឡើយ លំហូរព័ត៌មានសំខាន់ៗរបស់ខ្ញុំគឺអំពីរបៀបដែលយើងអាចបន្តកែលម្អរបៀបដែលយើងអាចស្រាយបញ្ហាដែលប្រឈមក្នុងការលេង ស្ថិតក្នុងលីគដែលមានការប្រកួតប្រជែងខ្លាំងបំផុតក្នុងពិភពលោករៀងរាល់សប្តាហ៍។»។ លោក Postecoglou បាននិយាយបែបនេះ។
 
ខណៈដែលជាក្រុមតែមួយនឹងត្រូវប្រកួតនៅក្នុងថ្ងៃទី២៧ ខែតុលា ក្នុងជំនួបពានរង្វាន់ Premier League ទល់នឹងក្រុម Crystal Palace ប្រសិនបើក្រុម Spurs អាចឈ្នះការប្រកួតនោះពួកគេនឹងបើកការនាំមុខនៅកំពូលតារាងដោយមាន ៥ពិន្ទុដាច់ពីក្រុមលេខ ២ មុនពេលដែលក្រុមប្រជែងពានស្ថិតនៅចំណាត់ថ្នាក់លេខ ២ និងលេខ ៣​ ត្រូវប្រកួតនៅពេលក្រោយ។
 
បច្ចុប្បន្ន Spurs ស្ថិតនៅកំពូលតារាងដោយមាន ២៣ពិន្ទុ ក្នុងដៃ ហើយក៏កំពុងតែសម្លឹងមើលការបន្តកំណត់ត្រាឈ្នះមិនដែលចាញ់នៅក្នុងក្របខណ្ឌ Premier League។ ចំណែកក្រុម Crystal Palace ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ១១ ដែលមានពិន្ទុ ១២ពិន្ទុ៕

Tag:
 Tottenham Hotspur
  Ange Postecoglou
© រក្សាសិទ្ធិដោយ thmeythmey.com