កីឡាជាតិ
ជាតិ
ម្ចាស់ផ្ទះ World Cup កាតា បបួលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាព
30, Oct 2023 , 9:23 am        
រូបភាព
ដោយ: ថ្មីៗ
សហព័ន្ធកីឡាបាល់ទាត់កាតា (QFA) អញ្ជើញក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទៅប្រកូតមិត្តភាពទល់ក្រុមជម្រើសជាតិពួកគេ នៅក្រុងដូហា ថ្ងៃទី៣១ ខែធ្នូ។ ការប្រកួតនេះ ធ្វើឡើងដើម្បីចែករំលែកបច្ចេកទេសរវាងក្រុមទាំងពីរ។


តាមរយៈការផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅលើទំព័រហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែតុលា ការអញ្ជើញរបស់កាតា ដោយសារសហព័ន្ធកីឡាបាល់ទាត់ប្រទេសទាំងពីរមានទំនាក់ទំនងល្អនឹងគ្នា និងដើម្បីបន្តពង្រឹងការសហការគ្នាបន្ថែមទៀត។

កាតា សព្វថ្ងៃស្ថិតនៅចំណាត់ថ្នាក់ទី៦១ ពិភពលោក FIFA Ranking និងទើបទទួលការរៀបចំធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០២២ ផងដែរ។ ដោយឡែកកម្ពុជា ដែលធ្វើមិនបានល្អ​សោះក្នុងការប្រកួតកន្លងមក រួមទាំងមិនអាចឆ្លងផុតវគ្គជម្រុះកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២៦ តំបន់អាស៊ី ស្ថិតនៅចំណាត់ថ្នាក់ទី១៧៨៕

© រក្សាសិទ្ធិដោយ thmeythmey.com