កីឡាអន្តរជាតិ
អន្តរជាតិ
ហុងគ្រី ឱ្យទីតាំងអុីស្រាអែល ប្រកួតវគ្គជម្រុះ Euro 2024 ទល់ស្វ៊ីស និង រូម៉ានី
01, Nov 2023 , 7:09 pm        
រូបភាព
ប្រទេសហុងគ្រី នឹងត្រូវធ្វើម្ចាស់ផ្ទះ (ទឹកដីកណ្តាល)សម្រាប់ក្រុមជម្រើសជាតិអ៊ីស្រាអែល ដើម្បីប្រកួតទល់នឹងក្រុមស្វ៊ីស និងក្រុមរូម៉ានី ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ Euro 2024 ពូល I។ នេះបើតាមការប្រកាសរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA​ នាថ្ងៃទី៣១ ខែតុលា។


សហព័ន្ធបាល់ទាត់បាល់ទាត់អឺរ៉ុប UEFA កាលពីដើមខែតុលា បានសម្រេចចិត្តផ្អាករាល់ការប្រកួតដែលត្រូវធ្វើនៅក្នុងប្រទេសអ៊ីស្រាអែល ក្រោយពេលដែលមានសង្គ្រាមរវាងអ៊ីស្រាអែល ទល់នឹងក្រុមសកម្មប្រយុទ្ធហាម៉ាស តាំងពីថ្ងៃទី៧ ខែតុលា។
 
បើតាមការប្រកាសរបស់ UEFA ប្រទេសហុងគ្រី នឹងប្រើប្រាស់កីឡដ្ឋាន Pancho Arena នៅក្នុងទីក្រុង Felscut នឹងរៀបចំការប្រកួតរបស់ក្រុមអ៊ីស្រាអែល សម្រាប់ពូល I វគ្គជម្រុះរវាងក្រុមស្វ៊ីសនៅថ្ងៃទី១៥ ខែវិច្ឆិកា និងការប្រកួតទល់នឹងក្រុមរូម៉ានី នៅថ្ងៃទី១៨ ខែវិច្ឆិកា។ ការប្រកួតទាំងពីរ ក៏នឹងអនុញ្ញាតឱ្យមានអ្នកទស្សនា។
 
អ៊ីស្រាអែលបច្ចុប្បន្នស្ថិតក្នុងពូល I មាន ១១ពិន្ទុ ពីការប្រកួត ៦លើកកន្លងមក ហើយស្ថិតនៅចំណាត់ថ្នាក់លេង ៣ ក្នុងពូល។ នៅថ្ងៃទី១២ ខែវិច្ឆិកា អ៊ីស្រាអែល ក៏ត្រូវប្រកួតក្រៅទឹកដីទល់នឹងក្រុមកូសូវូ៕
 

Tag:
 Euro 2024
  អុីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com