កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមការពារជើងឯក ​Man Utd និង Arsenal ធ្លាក់ពី EFL Cup ត្រឹមជុំទី៤
02, Nov 2023 , 9:39 am        
រូបភាព
Manchester United ម្ចាស់ការពារជើងឯក បានរងបរាជ័យយ៉ាងអាម៉ាស់នៅ Old Trafford ក្រោយចាញ់ Newcastle United ៣-០ ធ្លាក់ចេញពីការប្រកួត EFL Cup ជុំទី៤។  Arsenal ក៏បានធ្លាក់ចេញពីការប្រកួតដូចគ្នា ក្រោយចាញ់ក្រុម West Ham United លទ្ធផល ៣-១ ខណៈ Liverpool, Chelsea, Everton និង Fulham ឡើងទៅវគ្គបន្ត។


បិសាចក្រហមបន្តធ្លាក់ក្នុងវិបត្តិក្រោយការចាញ់ក្រុម Manchester City ក្នុងការប្រកួតក្របខណ្ឌ Premier League នៅកីឡដ្ឋាន Old Trafford ដោយលទ្ធផល ៣-០ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមិនពេញចិត្តនឹងលទ្ធផល ហើយក៏បង្កជាបញ្ហាសម្រាប់កៅអីរបស់គ្រូបង្វឹកសញ្ជាតិហូឡង់។ ស្ថិតក្នុងនាមជាក្រុមការពារជើងឯក ប៉ុន្តែការបន្តចាញ់ក្រុម Newcastle United ក្នុងទឹកដីបានធ្វើឱ្យក្រុម Man United កំពុងពោរពេញដោយបញ្ហាមួយនេះរបូតការការពារពានរង្វាន់ដែលខ្លួនបានឈ្នះការពីរដូវកាលមុន។
 
ក្រុម Newcastle United សងសឹងក្រុម Man United បានសម្រេច បន្ទាប់ពីរដូវកាលមុនពួកគេរងបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រដោយចាញ់ការប្រកួតលទ្ធផល ២-០។
  


ចំណែកកាំភ្លើងធំ Arsenal បច្ចុប្បន្នជាក្រុមកំពុងតែចាប់ផ្តើមការប្រកួតរដូវកាលថ្មីបានយ៉ាងល្អទាំងនៅក្នុងក្របខណ្ឌ Premier League និងនៅ UEFA Champions League។ ប៉ុន្តែសម្រាប់ពានរង្វាន់លំដាប់ទី៣ នៃប្រទេស អង់គ្លេសក្រុមដែលដឹកនាំដោយលោក Mikel Arteta បែរជាធ្វើមិនបានល្អដោយត្រូវបានក្រុម West Ham មកពី Premier League ដូចគ្នាទម្លាក់ចេញត្រឹមជុំទី៤ ក្នុងកីឡដ្ឋាន London។
 
ការស៊ុតបញ្ចូលទី៣ គ្រាប់របស់ West Ham កើតឡើងដោយគ្រាប់ដំបូងខ្សែការពារក្រុម Arsenal ធ្វើឱ្យចូលទីខ្លួនឯង មុនពេលកីឡាករ Mohammed Kudus និង Jarrod Bowen ស៊ុតម្នាក់ ១គ្រាប់។ ចំណែក ១គ្រាប់សម្រាប់ ​Arsenal ធ្វើបានដោយ Martin Odegaard។
  


ក្រុម Liverpool បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ AFC Bournemouth យ៉ាងលំបាក នៅក្នុងកីឡដ្ឋាន Vitality ហើយដែលគ្រាប់បាល់ជ័យជម្នះទាំង ២គ្រាប់ធ្វើបានដោយខ្សែប្រយុទ្ធកំពុងឡើងទម្រង់លេង Cody Gakpo និង Darwin Nunez។
 
នៅទឹកដីកីឡដ្ឋាន Stamford Bridge វិញក្រុមម្ចាស់ផ្ទះ Chelsea បានយកឈ្នះលើក្រុម Blackburn Rovers ដែលស្ថិតនៅលីគលំដាប់ទី២ អង់គ្លេស ដោយលទ្ធផល ២-០ ក្នុងការបង្ហាញពីការស្វែងរកទម្រង់លេងរបស់ពួកគេឡើងវិញ។

ក្រុម Everton បានទម្លាក់ក្រុមមកពីលីគកំពូលអង់គ្លេសដូចគ្នា Burnley ដោយលទ្ធផល ៣-០ ហើយក្រុម Fulham ទម្លាក់ក្រុម Ipswich Town ដោយលទ្ធផល ៣-១។
៨ក្រុមឡើងទៅវគ្គបន្ត EFL Cup ឆ្នាំ២០២៣ រួមមាន Newcastle Liverpool Chelsea Everton Fulham West Ham Exeter City Port Vale៕
  

 

Tag:
 Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com