កីឡាអន្តរជាតិ
អន្តរជាតិ
ធ្លាក់ EFL Cup៖ លោក Ten Hag ទាមទារកូនក្រុមចេះសាមគ្គីគ្នា ឯ Arteta ទទួលកំហុសគ្រប់យ៉ាង
02, Nov 2023 , 11:29 am        
រូបភាព
លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United ទាមទារឱ្យកូនក្រុមចេះសាមគ្គីគ្នាឡើងវិញ ក្រោយពេលដែលក្រុមធ្វើមិនបានល្អ ធ្លាក់ចេញពីការប្រកួតពានរង្វាន់ EFL Cup ជុំទី៤ នាថ្ងៃទី១ ខែវិច្ឆិកា ដោយចាញ់ក្រុម Newcastle United ៣-០។ រីឯលោក Mikel Arteta អ្នកចាត់ការ Arsenal ថាខ្លួនទទួលការស្តីបន្ទោសសម្រាប់បរាជ័យក្រោមថ្វីជើង West Ham United លទ្ធផល ៣-១។


ក្រុមបិសាចក្រហមមិនអាចការពារតំណែងរបស់ខ្លួនក្នុងនាមជាក្រុមជើងឯក ដោយត្រូវបានក្រុមដែលធ្លាប់ប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រក្នុងរដូវកាល ២០២២​-២៣ ក្រុម Newcastle United ទម្លាក់ចេញពីការប្រកួតនៅត្រឹមជុំទី៤ លទ្ធផល ៣-០ ក្នុងកីឡដ្ឋាន Old Trafford។ Man United ចាញ់ការប្រកួតដោយលទ្ធផល ៣-០ ក្នុងទឹកដី ២លើកជាប់គ្នាក្នុងសប្តាហ៍តែមួយ។

«វាមានផ្លូវតែមួយគត់នោះគឺត្រូវសាមគ្គីគ្នា។ ប៉ុន្តែអ្នកក៏ត្រូវតែមានវិន័យល្អ ហើយអ្នកនឹងត្រូវធ្វើការងាររួមគ្នាជាធ្លុងមួយ គ្រប់គ្នាត្រូវតែមានការទទួលខុសត្រូវ ហើយការសហការគ្នា។»។
អ្នកចាត់ការសញ្ជាតិហូឡង់ដែលកំពុងស្ថិតក្នុងសម្ពាធ បន្ទាប់ពីក្លិបបានជួបបញ្ហាចាប់ផ្តើមរដូវកាលថ្មីមិនល្អជិត ១សតវត្សរ៍ បាននិយាយបែបនេះក្រោយចប់ការប្រកួត។
 
Man United បានចាញ់ការប្រកួតចំនួន ៥ នៅក្នុងការប្រកួតក្នុងទឹកដី ១០លើកដំបូង រាល់ការប្រកួត ចាប់តាំងពីឆ្នាំ ១៩៣០-៣១។ ពួកគេក៏ចាញ់ ៥ប្រកួត ពីការប្រកួតប្រជែង ១០លើក ដែលជាលើកដំបូងបង្អស់នៅក្នុង Premier League។
 
ចំណែកក្រុម Arsenal ដែលកំពុងតែស្វែងរកការឈ្នះពានរង្វាន់នានា ក្រោយពេលពង្រឹងក្រុមខ្លាំងដោយបានចំណាយប្រាក់យ៉ាងច្រើនក្នុងការនាំចូលកីឡាករថ្មីសម្រាប់រដូវកាល ២០២៣-២៤ ក៏បានធ្លាក់ចេញ ដោយត្រូវបានក្រុម West Ham United ទម្លាក់ចេញ ក្រោយយកឈ្នះលទ្ធផល ៣-១ នៅក្នុងកីឡដ្ឋាន London។ 
 
កូនក្រុមធ្វើមិន អ្នកចាត់ការសញ្ជាតិអេស្ប៉ាញនិយាយថាលោកខកចិត្តចំពោះលទ្ធផល ហើយក៏បានអះអាងបន្ថែមទៀតថាលោកនឹងទទួលរាល់ការស្តីបន្ទោសសម្រាប់លទ្ធផលមិនល្អ។ លោក Arteta បាននិយាយដូច្នេះថា ៖ «ខ្ញុំពិតជាខកចិត្តខ្លាំង ខ្ញុំទទួលខុសត្រូវចំពោះរឿងនេះ យើងបានធ្លាក់ចេញពី EFL Cup តែយើងចង់លេងរាល់ការប្រកួតដែលខុសប្លែកគ្នា និងការប្រកួតប្រជែងខ្លាំងៗ។ […] ខ្ញុំខកចិត្តខ្លាំងលើខ្លួនឯង ហើយរាល់ពេលដែលយើងចាញ់វាគឺឈឺចាប់ខ្លាំង។»៕
 
ក្រុមដែលត្រូវបន្តដំណើរឈានទៅកាន់វគ្គ ៨ក្រុមចុងក្រោយ EFL Cup ៖ 
Everton ទទួល Fulham
Chelsea ទទួល Newcastle United
Port vale ទទួល Middlesbrough
Liverpool ទទួល West Ham United

Tag:
 Erik ten Hag
  Mikel Arteta
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com