ជាតិ
ពន្យល់ពាក្យ
ភ័យ មានន័យថា ខ្លាច, សេចក្តីខ្លាច, ហេតុ ឬដំណើរ​ដែលគួរខ្លាច
06, Nov 2023 , 7:29 am        
រូបភាព
«ភ័យ» ជានាមសព្ទផង និងជាកិរិយាសព្ទ​ផង។ ជានាមសព្ទ គឺសេចក្ដីខ្លាច; ហេតុ ឬដំណើរដែលគួរខ្លាច :  កើតភ័យ, មានភ័យ។  ជាកិរិយាសព្ទ «ភ័យ» មានន័យថា ខ្លាច :  ខ្ញុំភ័យណាស់ គឺខ្ញុំខ្លាចណាស់; កុំភ័យ! កុំខ្លាច! ឬកុំព្រួយ!  ។
 
ក្រៅពីមេពាក្យ «ភ័យ» វចនានុក្រម​ខ្មែរ​២០២២​របស់ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរ នៃរាជបណ្ឌិត្យ​សភា​កម្ពុជា ក៏​បាន​លើកយក​ពាក្យពាក់ព័ន្ធផ្សេងៗ មកពន្យល់​ដោយខ្លី​ផងដែរ។ «ភ័យផ្អែមមាត់» គឺ​ភ័យស្លុតស្ងួតបំពង់ក ហាក់ដូចជាផ្អែមប្រហាតមាត់។  
 
«ភ័យព្រួច» មានន័យថា ភ័យ, អរ ភ្លែតឡើងមួយសម្ទុះចិត្ត។  «ភិតភ័យ» ឬ «ភ័យភិត» សំដៅ​លើខ្លាចខ្លាំង ឬខ្លាចណាស់។  «ភ័យអាសន្ន» គឺភ័យដែលនៅក្បែរ ដោយវចនានុក្រមតម្រូវឱ្យមើលពាក្យអាសន្ន​បន្ថែម។ រីឯ «ភ័យស្វាយមុខ» គឺ​ភ័យខ្លាំងឡើងទឹកមុខខ្មៅស្វាយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com