ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន COVERGE CLOUD បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសកម្ពុជា និងផ្ដល់ការគាំទ្រក្នុងដំណើរនៃការធ្វើឌីជីថលរូបនីយកម្ម
03, Nov 2023 , 4:29 pm        
រូបភាព
ក្រុមហ៊ុន​ផ្តល់​សេវា​ពពក ខិ​ន​វើ​ច ក្លោ​ដ ប្រកាស​បោះ​ជំហាន​ក្នុង​ប្រទេស​កម្ពុជា ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​បាន​សម្ពោធ​បើក​ក្រុមហ៊ុន​ជា​ផ្លូវការ ដោយ​ប្រទេស​កម្ពុជា​ក្លាយជា​គោលដៅ​ទី​ ៦ បន្ទាប់​ពី​ប្រទេស​សិង្ហ​បុរី ចិន កោះតែ​វ៉ា​ន់ ក្រុងហុងកុង និង​ប្រទេសម៉ា​ឡេ​ស៊ី ដែល​ក្រុមហ៊ុន​មួយ​នេះ​បាន​បើក​ដំណើរការ​បម្រើសេវា​កម្ម​ពពក ​។

លោក អ៊ូ មីង​យ៉ង នាយក​ក្រុមហ៊ុន ខិ​ន​វើ​ច ក្លោ​ដ បាន​ថ្លែង​ថា ៖ «​ក្រុមហ៊ុន​បាន​បង្កើត​ឡើង ក្នុង​ឆ្នាំ ​២០២១ ជា​ពេល​ដែល​ព្រះរាជាណាចក្រ​កម្ពុជា និង​ពិភពលោក​កំពុង​តែ​ជួប​ប្រទះ​នូវ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ ១៩ ដែល​ជា​វិបត្តិ​សកល​មួយ​បានផ្លាស់​ប្តូរ​ទាំងស្រុង​នូវ​លំនាំ​ធ្វើការ និង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ដូច​ជា ការ​ធ្វើការ​ពី​ចម្ងាយ ការ​ផ្ទុក​ទិន្នន័យ​លើ​ពពក សូ​ម្បី​តែ​ទម្លាប់​នៃ​ការ​រស់នៅ ក៏​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង​ផង​ដែរ ។ តម្រូវការ​នៃ​ការ​អប់រំ​តាម​ប្រព័ន្ធអ៉ិ​ន​ធឺ​ណិ​ត សេវា​ដឹក​ជ​ញ្ចូ​ន ប្រព័ន្ធ​ប​ញ្ចូ​ន​មាតិការ នៃ​ការ​ផ្សាយ​បន្ត​ផ្ទាល់ សេដ្ឋកិច្ច​ហ្គេ​ម​កម្សាន្ត ជាដើម​មានការ​កើនឡើង​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​»​ ។
 
លោក អ៊ូ មីង​យ៉ង បន្ត​ថា៖ «ប៉ុន្មាន​ឆ្នាំ​មកនេះ ស្ទើរតែ​គ្រប់​បញ្ហា​ទាំងអស់​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ អាច​ដោះស្រាយ​បាន​តាម​រយៈ​ប្រព័ន្ធ​អ៊ីន​ធឺ​ណិ​ត ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស នៃ​តម្រូវការ​សេវាកម្ម បាន​ជំរុញ​នូវ​វឌ្ឍនភាព​វិស័យ​សេវាកម្ម​ផ្នែក​បច្ចេកវិទ្យា​ពពក បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់ ស្ថាប័ន​ស្រាវជ្រាវ​ទីផ្សា បាន​រក​ឃើញ​ថា​រយៈពេល ៣ ឆ្នាំ​កន្លង​មកនេះ សហគ្រាស​ជា​ច្រើន​ព្យាយាម ដោះស្រាយ​បញ្ហា​កំពុង​ប្រឈម ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដូច្នេះ​ពួក​គាត់​បាន​កំពុង​ខិតខំ​ប្រឹងប្រែង​ព​ន្លឿ​ន​នូវ​បដិវត្ត​កម្ម​ឌី​ជី​ថ​ល​របស់​ខ្លួន»។
  


បើ​យោង​តាម​ស្ថិតិ​ទីផ្សារ បច្ចេកវិទ្យា​ពពក​រកបាន​ប្រាក់​ចំណូល​កើន ឡើង​លើស​ពី ៦១ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ត្រីមាស​ទី​ ៤ ឆ្នាំ ​២០២២ និង​ប្រាក់​ចំណូល​លើស​ពី ២១២ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ​២០២២ ទោះបីជា​តួលេខ​នេះ មិន​មានការ​កើនឡើង​ខ្លាំង​ដូច​ឆ្នាំ​មុន​ៗ វិស័យ​ឧស្សាហកម្ម​ផ្សេង​ៗ​ទៀត ក៏​នៅ​តែ​បន្ត​វិនិយោគ​នៅ​លើ​វិស័យ​បច្ចេកវិទ្យា​ពពក​នេះ ដែរ​និង​ពង្រីក​នូវ​ទីផ្សារ​ពពក បើ​យោង​ទៅ​តាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់ Google ក្នុង​ត្រីមាស​ទី​បី​ឆ្នាំ ​២០២៣ វិស័យ​បច្ចេកវិទ្យា​ពពក​នៅ​តែ​មានការ​កើនឡើង 22.5% ដែល​ស្មើនឹង ៨.៤១ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​ប្រាក់​ចំណូល​នៃ Microsoft ផ្នែក​ពពក បាន​កើនឡើង​ដល់ ២៤.៣ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​តួលេខ នេះ​បាន​លើស​ពី​ការ​រំពឹង​ទុក​របស់​ក្រុម​អ្នកវិភាគ​ ។
 
លោក អ៊ូ មីង​យ៉ង ក៏បានបន្ថែម​ទៀតថា៖ «វិស័យ​សេវាកម្ម​ពពក​ចាប់ផ្តើម​រីក​ដុះដាល​អំឡុង​ឆ្នាំ​ ២០១០ ទោះបី ខិ​ន​វើ​ច ក្លោ​ដ បាន​បោះ​ជំហាន​ចូល​ក្នុង​វិស័យ​នេះ​រៀង​យឺត​ក៏​ពិតមែន ប៉ុន្តែ​យើង​ជឿជាក់​យ៉ាង​មុតមាំ​ង​ថា ដរាបណា​យើង​បន្តក ល្អ​គុណភាព​សេវាកម្ម​របស់​ពួក​យើង​ប្រកបដោយ​ចីរភាព នោះ​ពួក​យើង​នឹង​អាច​ឈរ​នឹង​ជើង​ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឌី​ជី​ថ​ល ខិ​ន​វើ​ច ក្លោ​ដ មិន​ផ្តល់​សេវាកម្ម​ប​ពពក​ដែល​មាន​លក្ខណៈ​នឹង​ថ្លឹង​នោះ​ទេ ពួក​យើង​ព្យាយាម​បើ ប្រាស់​វិធីសាស្ត្រ​ដែល​ប្រកបដោយ​មនុស្សធម៌ និង​ភាព​រស់​រវើក​បំផុត ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយ»​ ។
  


អ្នកស្រី Fanny នាយកគ្រប់គ្រងទូទៅ Tencent Cloud បានមានប្រសាសន៍៖ «ក្រុមហ៊ុន ខិនវើច ធ្លោដ បានក្លាយជាដៃគូសហការផ្លូវការរបស់ Tencent Cloud កាលពីឆ្នាំមុន ក្នុងរយៈពេលដ៏ខ្លី ត្រឹមមួយឆ្នាំជាងប៉ុណ្ណោះ ក្រុមហ៊ុន ខិនវើច ធ្លោដ បានក្លាយជាភ្នាក់ងារបណ្តាញចែកចាយដែលមានសក្ដានុពល និងរីកចម្រើនក្នុងល្បឿនលឿនបំផុត។ មូលហេតុចម្បងនោះ គឺដោយសារលោកប្រធាន យ៉ាង មានភាពបកបែនខ្ពស់ចំពោះស្ថានភាពនៃការផ្លាស់ប្ដូរ នៅក្នុងទីផ្សារ ក្រុមហ៊ុន ខិនវើច ក្លោដ ផ្តល់នូវសេវាកម្មដ៏ល្អប្រសើរ»។
 
លោកស្រី បានបន្តថា៖ CoCloud បានចាប់ផ្តើមចេញពីប្រទេសតៃវ៉ាន់ ស្វាតស្វែងរកតម្រូវការពពកក្នុងស្រុក និងជួយសម្រួលសហ គ្រាសក្នុងការប្រើប្រាស់ពពក។ ឥឡូវនេះ CoCloud បានចាក់ឫសយ៉ាងជ្រៅទៅក្នុងប្រទេសកម្ពុជា ក្រុមការងារជំនាញរបស់ Tencent Cloud នឹងគាំទ្រយ៉ាងពេញទំហឹងដល់លោកប្រធាន យ៉ាង ក្នុងការផ្ដល់ជំនួយបច្ចេកទេសដ៏ល្អបំផុត និង ផលិតផល ក្នុងតម្លៃ ដែលប្រកបដោយភាពប្រកួតប្រជែង។



យោង​តាម​ប្រសាសន៍ លោក​ស្រី សុមេធ សុមនា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ថ្លែង​ក្នុង​កម្មវិធី​បើក​សម្ពោធ​របស់​នៃ​ក្រុមហ៊ុន ខិ​ន​វើ​ច ក្លោ​ដ ឯ​.​ក (COVERGE CLOUD CO., LTD) បានឱ្យ​ដឹង​ថា​ ៖ «​ជា​ការ​ពិត​ណាស់ ក្នុង​ពេល​បច្ចុប្បន្ន​នេះ បច្ចេកវិទ្យា​ឌី​ជី​ថ​ល​បាន​នឹង​កំពុង​ដើរតួ​នាទី​ជា​ស្នូល និង​ច​លករ​នៅ​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​គួរ​ឱ្យ​កត់សម្គាល់ បច្ចេកវិទ្យា​ពពក ក៏​ជា​ផ្នែក​មួយ​ដ៏ សំខាន់​ដែល​ស្ថិត​នៅ​ក្នុង​វិស័យ​ឌី​ជី​ថ​ល​ផង​ដែរ​ ។ លើស​ពី​នេះ​ទៀត បច្ចេកវិទ្យា​ពពក ក៏​ជា​ផ្នែក​មួយ​នៃ​ការ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​គាំទ្រ​ដល់​បរិវត្ត​កម្ម​ឌី​ជី​ថ​ល ដែល​ស្ថិត​ក្រោម​យុទ្ធសាស្ត្រ​អាទិភាព​នៃ​គ្រឹះ និងសសរស្តម្ភ នៃ​ការ​កសាង​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល​ផង​ដែរ​» ។
 
លោក​ស្រី សុមេធ សុមនា បាន​បន្ត​ថា៖​ «ការ​បើក​ដំណើរការ​ក្រុមហ៊ុន​ផ្នែក​បច្ចេកវិទ្យា ពពក (Cloud Technology) នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​សន្ទុះ​កំណើន សេដ្ឋកិច្ច​កម្ពុជា អភិវឌ្ឍ​ធនធានមនុស្ស ផ្នែក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ស្រប​ពេល​ជាមួយ​គ្នា​ផង​ដែរ ក៏​នឹង​ជំរុញ​ការ ប្រើប្រាស់​បច្ចេកវិទ្យា​ពពក​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ចូលរួម​ចំណែក​ជួយ​ព​ន្លឿ​ន​ការ​ធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​នៅ កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព ដោយ​មាន​អ្នកតំណាង​ភ្នាក់ងារ​ខាង​ផលិតផល​ពពក​ម៉ាក​ធំ​ៗ ដូច​ជា Google Cloud, Amazon Cloud, Huawei Cloud, Alibaba Cloud, Tencent Cloud, Baishan Cloud S Azure Cloud 9»៕
 
(អត្ថបទពាណិជ្ជកម្ម)
 






© រក្សាសិទ្ធិដោយ thmeythmey.com