ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់១៤៥រូប មានឋានៈពីអគ្គនាយកដល់ទេសរដ្ឋមន្ត្រី
03, Nov 2023 , 5:00 pm        
រូបភាព
ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី៣១ ខែតុលា បានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់សមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់១៤៥រូប។


ក្នុងសមាសភាពទាំង១៤៥ គឺមកពីគណបក្សប្រជាជនកម្ពុជា និងបណ្តាគណបក្សដែលបានចងសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាចមួយនេះ។ សមាសភាព២៩រូប មានឋានៈស្មើទេសរដ្ឋមន្ត្រី ដែលសុទ្ធតែថ្នាក់ដឹកនាំគណបក្សសម្ព័ន្ធភាព ខណៈគណបក្សប្រជាជនកម្ពុជា មានលោក ឯក សំអុល រីឯគណបក្សខ្មែររួបរួមជាតិ មានលោក អ៊ុំ សុមន្ថា រីឯគណបក្សខ្មែរក្រោក តំណាងដោយលោក ឈឿង ចាន់ធឿន ដែលជាប្រធានស្តីទី។

សមាសភាព២៩រូបទៀត មានឋានៈស្មើរដ្ឋមន្ត្រី, ២៩រូបឋានៈស្មើរដ្ឋលេខាធិការ, ២៩រូបឋានៈស្មើអនុរដ្ឋលេខាធិការ និង២៩រូបទៀត ឋានៈស្មើអគ្គនាយក៕













© រក្សាសិទ្ធិដោយ thmeythmey.com