ជាតិ
អត្ថបទពាណិជ្ជកម្ម
សូមស្វាគមន៍ «បើកសម្ពោធ OPPO Flagship Store និង Find N3 Series First Sale» ក្នុងពេលតែមួយ គួរឲ្យភ្ញាក់ផ្អើល!
05, Nov 2023 , 3:34 pm        
រូបភាព
 សូមស្វាគមន៍ការបើកដំណើរការ OPPO Flagship Store ធំជាងគេ និងដំបូងគេបង្អស់ក្នុងផ្សារទំនើប AEON Mall ជាន់ទី1 ជាមួយការបើកលក់ដំបូងលើ Find N3 Series ក្នុងពេលតែមួយ ដោយមានការចូលរួមពីតារាល្បីៗជាច្រើនរូប
 
នៅថ្ងៃទី05 ខែវិច្ឆិកា ឆ្នាំ2023 គឺជាថ្ងៃពិសេសសម្រាប់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា ដែលបានបើកសម្ពោធនិងបើកដំណើរការនូវ OPPO Flagship Store យ៉ាងកក្រើកនៅក្នុងផ្សារទំនើប AEON Mall (ជាន់ទី1) ហើយក្នុងថ្ងៃតែមួយនេះផងដែរក៏ជាថ្ងៃ Find N3 Series First Sale ជាស្មាតហ្វូនអធិរាជអេក្រង់បត់របស់ OPPO ដែលទើបដាក់សម្ពោធកាលពីថ្ងៃទី27 ខែតុលា ឆ្នាំ2023 រំលងទៅថ្មីៗនេះ។ 
 


តួយ៉ាង នៅក្នុងកម្មវិធីសម្ពោធ OPPO Flagship Store & Find N3 Series First Sale ក៏ឃើញមានការចូលរួមពីបណ្តាដៃគូសហការ តារាល្បីៗជាច្រើនរូបដូចជា រ៉េត ស៊ូហ្សាណា, ជូរី ល្អហួស, ភឹម ស្រីនោ, តាន់ ជេស៊ី, គុយ អេណា, Lee Xin និង Chma ព្រមទាំងបងប្អូនសារព័ត៌មានជាច្រើនស្ថាប័នក្នុងស្រុក។ 
 


រឹតតែពិសេសឃើញថាក្រុមហ៊ុន OPPO ក៏បានផ្តល់ជូនកាដូ Free Free ដល់ហ្វេនៗគ្រប់ៗគ្នាដែលបានអញ្ជើញចូលរួមកម្មវិធី។ មិនតែប៉ុណ្ណោះ OPPO ក៏បានផ្តល់ជូនឱកាសពិសេសដែលមិនធ្លាប់មានជាមួយការបញ្ចុះតម្លៃលើ OPPO Pad Air និងរាល់ការទិញស្មាតហ្វូន OPPO គ្រប់ម៉ូដែលនឹងទទួលបានកាដូពិសេសៗជាច្រើនពី OPPO ដែលឱកាសនេះមិនធ្លាប់មានពីមុននោះទេ។
 


ក្រៅពីការផ្តល់ជូនដ៏ពិសេសខាងលើ គោលបំណងធំដែលក្រុមហ៊ុន OPPO នៅកម្ពុជាបើកដំណើរការនូវ Flagship Store ដំបូងរបស់ខ្លួនគឺដើម្បីផ្តល់ជូននូវភាពងាយស្រួល សេវាកម្មដ៏ទាន់ចិត្ត និងផ្តល់បទពិសោធដ៏ល្អប្រសើរដល់អតិថិជនក្នុងការមកតេស្តទូរស័ព្ទ OPPO គ្រប់ស៊េរីគ្រប់ម៉ូដែលដោយផ្ទាល់នៅក្នុងហាង ព្រមទាំងមានបុគ្គលិកជំនាញៗដែលអាចប្រឹក្សាមតិយោបល់។ អ្វីដែលកាន់តែពិសេស រាល់ការអញ្ជើញមកជាវស្មាតហ្វូន OPPO គ្រប់ម៉ូដែលនៅ Flagship Store អតិថិជននឹងទទួលបានការបិត Screen ដោយឥតគិតថ្លៃ៕










 













© រក្សាសិទ្ធិដោយ thmeythmey.com