ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ ស្ថាបនា ផ្តល់កម្ចីអាជីវកម្មខ្នាតតូច និងមធ្យមរហូតដល់ ៣,០០០,០០០ ដុល្លារអាមេរិក
06, Nov 2023 , 3:52 pm        
រូបភាព
ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជាផ្តល់ជូន នូវកម្ចីអាជីវកម្មខ្នាតតូច និងមធ្យម នូវអត្រាការប្រាក់ពិសេសដែលមានភាពប្រកួតប្រជែង និងរយៈពេលបង់សង ដែលមាន​ភាព​បត់បែន ដើម្បីបំពេញតម្រូវការ និងជួយដល់ការពង្រីកអាជីវកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម។

កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម ធនាគារ ស្ថាបនា បង្កើតឡើងក្នុងគោល​បំណងដើម្បី​ផ្តល់នូវ​ដំណោះ​ស្រាយផ្នែកហិរញ្ញវត្ថុ ដែលមានភាពបត់បែន និងស្របតាមតម្រូវការ​របស់ម្ចាស់អាជីវកម្ម​សហគ្រាសធុន​តូច និងមធ្យមក្នុងការពង្រីក អាជីវកម្មដែលមានស្រាប់ និងបង្កើតអាជីវកម្មថ្មី។​  មិនថាលោកអ្នកចង់​ពង្រីកប្រតិបត្តិការ ឬ សម្រាប់ធ្វើជាទុនបង្វិល សកម្មភាពអាជីវកម្មផ្សេងៗ ទិញទ្រព្យសកម្មដូចជា​ការបើក​​ហាង ឬ ឃ្លាំងថ្មីនោះទេ កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម ស្ថាបនា ជាជម្រើសដ៏ល្អបំផុតដែល​ប្រកបដោយភាពបត់បែនខ្ពស់ដែលមានលក្ខណៈយ៉ាងពិសេសដើម្បីជួយដល់ ការរីកចម្រើនអាជីវកម្ម​របស់​លោកអ្នក។​
 
កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម ស្ថាបនា អាចប្រើប្រាស់ជាប្រភេទឥណទានមានកាលកំណត់ ឥណទានពាណិជ្ជកម្មវិបារូបន៍ និងឥណទានពាណិជ្ជកម្មសម្រាប់ទុនបង្វិលរយៈពេលខ្លី។ កម្ចីអាជីវកម្ម​ខ្នាតតូច និងមធ្យម ស្ថាបនា ផ្តល់ជូនលោកអ្នកនូវរយៈពេលបង់សងដែលមានភាពបត់បែន ជាមួយអត្រា​ការប្រាក់ប្រកួតប្រជែងជាមួយទំហំ ឥណទានរហូតដល់៩០​ភាគរយ នៃទ្រព្យធានា។ ម្ចាស់អាជីវកម្ម​អាចធ្វើ​ការដាក់ពាក្យស្នើកម្ចីអាជីវកម្មខ្នាតតូច និងមធ្យម ស្ថាបនា បានចាប់ពី ២០០,០០០ ដុល្លារអាមេរិករហូតដល់ ៣,០០០,០០០ ដុល្លារអាមេរិកជាមួយនិងរយៈពេលកម្ចីរហូត ដល់ ១០ឆ្នាំ។
 
​កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម ស្ថាបនា ផ្តល់ជូននូវអត្រាការប្រាក់សមរម្យ ដើម្បីជួយពង្រីក​អាជីវកម្មរបស់លោក អ្នកឱ្យកាន់តែមានភាពរីកចម្រើន។​  សូមអញ្ជើញមកកាន់សាខាស្ទឹងមានជ័យ សាខាភ្នំពេញ សាខាអុីអន២ សាខាឬស្សីកែវ និងសាខាចំការដូង ដើម្បីដាក់ពាក្យ​ស្នើសុំ​បាន​យ៉ាងរហ័សជាមួយ ឯកសារងាយៗ។ 
 
សម្រាប់ព័ត៌មានបន្ថែមអំពីកម្ចីអាជីវកម្មខ្នាតតូច និងមធ្យម ស្ថាបនា សូមធ្វើការចូលទៅកាន់គេហទំព័រ https://www.sathapana.com.khឬទូរស័ព្ទ ០៩៦ ៩១៥ ០៧៧៧/០៩៦ ២៧០ ៤៧៧៧។
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com