ជាតិ
ពន្យល់ពាក្យ
ដកចង្កាមាន់, ត្រដរខ្យល់ គឺអាការៈហៀបនឹងដាច់ខ្យល់
07, Nov 2023 , 7:29 am        
រូបភាព
សារព័ត៌មានឌីជីថលថ្មីៗ សូម​លើកយកពាក្យ «ដក​ចង្កាមាន់» និង «ត្រដរខ្យល់​» មកពន្យល់ ដោយ​ផ្អែក​តាម​វចនានុក្រម​ខ្មែរ​២០២២ របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា។
 
«ដកចង្កាមាន់» [កិ.] ជាសំនួន​វោហារ ដែលមានន័យថា ត្រដរខ្យល់ អាការៈហៀបដាច់ខ្យល់ស្លាប់ :  គាត់ដកចង្កាមាន់បានបន្តិចទើបដាច់ខ្យល់។  
 
រីឯពាក្យ «ត្រដរខ្យល់» វិញ មាន​ការពន្យល់​ពីរបែប។ ទីមួយ គឺ ដង្ហក់ក្នុងអាការៈហៀបនឹងដាច់ខ្យល់ ហៀបនឹងស្លាប់ :  អ្នកជំងឺកំពុងត្រដរខ្យល់។  ទីពីរ មានន័យថា ត្រដាបត្រដួស លំបាកលំបិន ស្ទើរនឹងដួលរលំ :  ក្រុមហ៊ុនកំពុងត្រដរខ្យល់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com