ជាតិ
ពន្យល់ពាក្យ
«មោហ៍បាំង» គឺសេចក្ដីងងឹតល្ងង់បិទរាំងប្រាជ្ញាមិនឱ្យយល់ការពិត
04, Jan 2024 , 7:30 am        
រូបភាព
«មោហ៍បាំង» [មោ-បាំង]​ ជានាមសព្ទដែលមានន័យថា សេចក្ដីងងឹតល្ងង់បិទរាំងប្រាជ្ញាមិនឱ្យយល់ការពិត។ ពាក្យនេះខ្មែរយើងច្រើននិយាយអំពីកំហឹងខ្លាំងដែលទប់មិនទាន់ ឬអំពីការប្រព្រឹត្តកន្លងបវេណី កន្លងច្បាប់ ដោយភាន់ច្រឡំភ្លេចស្មារតីមិនយល់ការខុសត្រូវ។  
 
«មោហ៍» ឬ «មោហៈ»  គឺអវិជ្ជា, សេចក្ដីវង្វេង, សេចក្ដីល្ងង់ ឬភ័ន្តស្មារតីមិនយល់ការណ៍ពិត, មិនស្គាល់ខុសត្រូវ :  និយាយថា មោហ៍ ឬ មោហា ក៏មាន ដូចជា មោហ៍គ្រប, មោហ៍បាំង, មោហោគ្រប គឺងងឹតវិងស៊ុងភ្លេចស្មារតីភ័ន្តច្រឡំ ពុំយល់ការខុសត្រូវបណ្ដាលឱ្យធ្វើអំពើអាក្រក់ឥតញញើត៕  
 
ប្រភព៖ វចនានុក្រម​២០២២​របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា
 

© រក្សាសិទ្ធិដោយ thmeythmey.com