ជាតិ
ពន្យល់ពាក្យ
វិវដ្ដ, វិវឌ្ឍន៍, វិវត្ត​, វិវត្តន៍
31, Mar 2024 , 7:29 am        
រូបភាព
សទិសសព្ទនឹងពាក្យ «វិវដ្ត​» [សូរអាន វិ-វ័ត] មាន «វិវឌ្ឍន៍, វិវត្ត, វិវត្តន៍»។ សារព័ត៌មាន​ឌីជីថល​ថ្មីៗ សូម​លើកយកពាក្យទាំងនេះ មកពន្យល់ដូចខាងក្រោម៖
 
«វិវដ្ត»  ន. ១)  ការវិលត្រឡប់; ការត្រឡប់ធ្វើជាថ្មីទៀត។ ២) ការរួចស្រឡះចាកដំណើរវិលកើតវិលស្លាប់ (ព្រះនិញ្វន)។ ៣)  ឈ្មោះចំណែកផ្ទៃចីពរ (ឧត្តរាសង្គៈ) ឬសង្ឃាដីត្រង់ផ្ទាំងកណ្ដាល :  ខណ្ឌវិវដ្ដឬ ផ្ទាំងវិវដ្ដ (សរសេរជា វិវដ្ដៈ [វិ-វ័ត-ដៈ]  ក៏បាន)។ 
 
«វិវឌ្ឍន៍» ន. សេចក្ដីចម្រើន (ដូចគ្នានឹង វឌ្ឍន ឬ វឌ្ឍនៈដែរ)។  «វិវឌ្ឍនៈ» ក៏មានន័យ​ដូចគ្នា​ផងដែរ។ «វិវឌ្ឍនាការ» ន. អាការៈនៃសេចក្ដីចម្រើន។  
 
«វិវត្ត» កិ. ផ្លាស់ប្ដូរ ប្រែប្រួល មិននៅដដែល :  អក្សរខ្មែរបានវិវត្តធំៗចំនួន១០លើក។  រីឯ «វិវត្តន៍» វិញ ន. ការផ្លាស់ប្ដូរ ការប្រែប្រួល៕
 
ប្រភពវចនានុក្រម​ខ្មែរ​២០២២​របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ​សភាកម្ពុជា
 
 

© រក្សាសិទ្ធិដោយ thmeythmey.com