ជាតិ
ព័ត៍មានសុខភាព
សុខភាព
អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ល្អ​ចំពោះ​អ្នកជំងឺ​គាំងបេះដូង
30, Dec 2023 , 7:00 am        
រូបភាព
ការ​សិក្សា​ថ្មី​មួយ​បាន​បញ្ជាក់​ថា អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ដែល​បាន​មក​ពី​ខ្លាញ់ត្រី មាន​សមត្ថភាព​ប្រឆាំង​នឹង​ការ​រលាក​មួយ​ចំនួន ដែល​អាច​ជួយ​ឲ្យ​បេះដូង មាន​សភាព​ល្អ​ប្រសើរ​ជាង​មុន និង​កាយ់​បន្ថយ​ការ​ក្រិន​រឹង នៅ​ពេល​សាច់ដុំ​ខូចខាត​។ ការ​សិក្សា​នេះ បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Circulation ដែល​ពួក​គេ​បាន​ផ្តល់​នូវ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ក្នុង​កម្រិត​ខ្ពស់​មួយ ទៅ​ឲ្យ​អ្នកជំងឺ​គាំងបេះដូង​ប្រើប្រាស់​ជា​ប្រចាំ​។ ហើយ​រយៈពេល ៦ ខែ ក្រោយមក​ឃើញ​ថា អាកា​រៈគាំង​បេះដូង​ពួក​គេ បាន​ធូរស្រាល​មក​វិញ​។ ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​នេះ ជួយ​ដល់​ជំងឺ​គាំងបេះដូង​នោះ គឺ​ដោយសារ​តែ វា​ទៅ​ពង្រឹង​ដល់​រចនាសម្ព័ន្ធ និង​ជាលិកា​របស់​បេះដូង​អ្នកជំងឺ​តែ​ម្តង​។
 
លោក Raymond Y. Kwong សាស្ត្រាចារ្យ​រង មក​ពីសា​លា​វេជ្ជសាស្ត្រ Harvard និយាយ​ថា “​ការ​ខ្សោយបេះដូង នៅ​តែ​ជា​បញ្ហា​ដ៏​សំខាន់​មួយ ក្រោយ​ពី​កើត​ជំងឺ​គាំងបេះដូង​រួច ទោះបីជា​យើង​បាន​ប្រើប្រាស់​វិធី​ព្យាបាល ក្នុង​កម្រិត​ខ្ពស់​យ៉ាងណា​ក៏​ដោយ​។ ការ​ស្រាវជ្រាវ​របស់​យើង​បង្ហាញ​ថា អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​គឺ​មាន​សុវត្ថិភាព ហើយ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល ព្រមទាំង​ពង្រឹង​ដល់​ការ​លូតលាស់​ឡើង​វិញ របស់​សាច់​បេះដូង​ដែរ ដូច្នេះ វា​អាច​និយាយ​បាន​ថា នឹង​ចូលរួម​កាត់​បន្ថយ អត្រា​នៃ​ជំងឺខ្សោយបេះដូង ឬ​ស្លាប់​បាន​”៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com