ជាតិ
អត្ថបទពាណិជ្ជកម្ម
Smart Axiata បំពាក់បច្ចេកវិទ្យា iPowerStar របស់Huawei ដើម្បីជួយបរិស្ថានឆ្ពោះទៅកាន់អព្យាក្រឹតកាបូន
20, Nov 2023 , 11:29 am        
រូបភាព
ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា Smart Axiata ប្រកាសដាក់ប្រើប្រាស់នូវបច្ចេកវិទ្យា iPowerStar 2.0 របស់ក្រុមហ៊ុន Huawei ដែលជាផ្នែកមួយនៃការបន្តកិច្ចខិតខំប្រឹងលើកិច្ចការងារផ្នែកនិរន្តភាពរបស់ខ្លួន ដើម្បីក្លាយជាក្រុមហ៊ុនដែលសម្រេចបាននូវអព្យាក្រិតកាបោន (net-zero) នៅឆ្នាំ ២០៥០។ iPowerStar 2.0 ជាបច្ចេកវិទ្យាសន្សំថាមពលកម្រិតខ្ពស់ ដែលកាត់បន្ថយការប្រើប្រាស់ថាមពលបានយ៉ាងច្រើននៅតាមស្ថានីយអង់តែនរបស់ក្រុមហ៊ុន Smart។

ក្រុមហ៊ុន Smart ប្តេជ្ញាចិត្តក្នុងការជួយដល់បរិស្ថាន ដោយស្វែងរក និងប្រើប្រាស់នូវបច្ចេកវិទ្យា និងវិធានការផ្សេងៗ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល និងលើកកម្ពស់ការប្រើប្រាស់ថាមពលបៃតង។ កាលពីឆ្នាំ ២០២២ ក្រុមហ៊ុន Smart បានកំណត់គោលដៅ ក្នុងការបង្កើនចំនួនទីតាំងស្ថានីយអង់តែនដែលមានបំពាក់ផ្ទាំងសូឡារហូតដល់ ២៤២ទីតាំង នាំឱ្យចំនួនសរុបស្ថានីយ៍អង់តែន ដែលមានបំពាក់ផ្ទាំងសូឡា កើនឡើងគួរឱ្យស្ងើចសរសើរដល់ ១០៨០ទីតាំងហើយ។
 
គួររំលឹកបន្តិចថា ចាប់តាំងពីឆ្នាំ២០១៨ មក ក្រុមហ៊ុន Smart បានសហការជាមួយក្រុមហ៊ុន Huawei ដើម្បីអនុវត្តយុទ្ធសាស្រ្ត សន្សំសំចៃថាមពល (power-saving) ដោយចាប់ផ្តើមពីបច្ចេកវិទ្យា iPowerStar1.0 ដែលបច្ចេកវិទ្យានេះ អាចកំណត់ពេលវេលាបិទថាមពលបានដោយស្វ័យប្រវត្តិនៅតាមទីតាំងស្ថានីយអង់តែន។ ក្រុមហ៊ុន Smart ក៏បានបន្តបង្កើនសមត្ថភាពសន្សំសំចៃថាមពលនៅតាមស្ថានីយរបស់ខ្លួនជាមួយនឹងការដាក់បញ្ចូលនូវបច្ចេកវិទ្យា បិទបើកស្វ័យប្រវត្តិ (Auto-activation  Strategy-based Operation) និងការតាមដានកែតម្រូវកម្រិតប្រើប្រាស់ថាមពលរៀងរាល់ត្រីមាសតាមកម្រិតស្ថានីយនីមួយៗតែម្ដង។ នេះមានន័យថា បច្ចេកវិទ្យានេះអាចធ្វើការកែតម្រូវកម្រិតប្រើប្រាស់ថាមពលទៅតាមកម្រិតចំនួនអ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ។ បន្តអភិវឌ្ឍទៅលើវឌ្ឍនភាពនេះ បច្ចុប្បន្នក្រុមហ៊ុន Smart បានវិនិយោគលើដំណោះស្រាយសន្សំសំចៃថាមពលចុងក្រោយបង្អស់ បង្កើតឡើងដោយក្រុមហ៊ុន Huawei គឺ iPowerStar 2.0។
  


iPowerStar 2.0 គឺជាបច្ចេកវិទ្យាសន្សំសំចៃថាមពល កម្រិតខ្ពស់ដែលកាត់បន្ថយ ការប្រើប្រាស់ថាមពលទ្វេជាពីរ។ វាជាបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលអាចលៃលកប្រើប្រាស់ថាមពលផ្អែកទៅលើកម្រិតនៃការប្រើប្រាស់ប្រព័ន្ធ (network-levels) សម្របទៅតាមកម្រិតទំហំតាមថ្ងៃ។ ក្នុងន័យជាក់ស្តែងនេះ មានន័យថាការប្រើប្រាស់ថាមពលប្រែប្រួល ឆ្លើយតបទៅនឹងចំនួនអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័ត។ នៅពេលដែលចំនួនអ្នកប្រើប្រាស់មានកម្រិតទាប iPowerStar កាត់បន្ថយការប្រើប្រាស់ថាមពលដោយស្វ័យប្រវត្តិពេញមួយថ្ងៃ ដែលជាលទ្ធផលក្នុងការសន្សំថាមពលយ៉ាងមានប្រសិទ្ធិភាព។
 
តាមរយៈការអនុវត្តនូវបច្ចេកវិទ្យា iPowerStar​ 2.0 ក្រុមហ៊ុន Smart មានគោលបំណងធ្វើឱ្យមានប្រសិទ្ធិភាពដើម្បីសម្រេចបាននូវគោលដៅនិរន្តរភាពរបស់ខ្លួន។ បច្ចេកវិទ្យានេះមិនត្រឹមតែកាត់បន្ថយការប្រើប្រាស់ថាមពលនិងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងរួមចំណែកដល់បេសកកម្ម របស់ក្រុមហ៊ុនក្នុងការផ្តល់សេវាទូរគមនាគមន៍ដែលអាចជឿទុកចិត្តនិងមានប្រសិទ្ធិភាពផងដែរ។
 
លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart បានមានប្រសាសន៍ថា៖ « ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យទូរគមនាគមន៍ក្រុមហ៊ុន Smart តែងតែស្វែងរកដំណោះស្រាយ ប្រកបដោយនវានុវត្តន៍ជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន» ។ " បច្ចេកវីទ្យា iPowerStar 2.0 របស់ Huawei អាចឲ្យយើងបង្កើនប្រសិទ្ធិភាពបន្ថែមទៀតនៃការប្រើប្រាស់ថាមពល ដែលអនុញ្ញាតឲ្យយើងដំណើរការប្រកបដោយនិរន្តរភាព និងជួយដល់បរិស្ថាន។ យើងមានសេចក្តីរីករាយក្នុងការពង្រីកភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Huawei ហើយយើងទន្ទឹងរង់ចាំនូវផលប៉ះពាល់ជាវិជ្ជមានពីការដាក់ពង្រាយនេះក្នុងការជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិច ។"
 
ស្របតាមយុទ្ធសាស្ត្របញ្ចកោណថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកនិរន្តរភាពជារបៀបវីរៈកំពូលមួយរបស់ជាតិ ការដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យា iPowerStar 2.0 ពីសំណាក់ក្រុមហ៊ុន Smart នេះបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតម៉ាំរបស់ក្រុមហ៊ុនលើទំនួលខុសត្រូវខាងផ្នែកបរិស្ថាន និងគាំទ្រជាធ្លុងមួយដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាព។
 
ជាមួយគ្នានេះលោក Sovann Yao នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាន៍ថា៖ «ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវក្នុងដំណោះស្រាយបច្ចេកវិទ្យាប្រកបដោយនិរន្តរភាព ក្រុមហ៊ុន Huawei មានមោទកភាពក្នុងការចាប់ដៃគូជាមួយ Smart ក្នុងដំណើរឆ្ពោះទៅរកអនាគតអព្យាក្រឹតកាបូន។ iPowerStar 2.0 ដែលជានវានុវត្តន៍ចុងក្រោយបង្អស់របស់យើង បង្ហាញឱ្យឃើញ ពីកិច្ចខិតខំរបស់យើងក្នុងការនាំមកនូវដំណោះស្រាយដ៏ឆ្លាតវៃ និងប្រសិទ្ធភាពបំផុត​ ដែលនេះមិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អាទិភាពដល់និរន្តភាពបរិស្ថានផងដែរ។ ក្នុងដំណើរតែមួយ ក្រុមហ៊ុន Huawei និង Smart កំពុងធ្វើការជាមួយគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការកសាងពិភពលោកបៃតងប្រកបដោយនិរន្តភាព»។
 
ក្រុមហ៊ុន Smart តែងតែប្ដេជ្ញាចិត្តក្នុងដំណើរឆ្ពោះទៅកាន់អព្យាក្រឹតកាបោន (Net Zero) ហើយនឹងបន្តវិនិយោគក្នុងបច្ចេកវិទ្យា និងការអនុវត្តប្រកបដោយចីរភាព ដើម្បីធានាបាននូវអនាគតកាន់តែបៃតង និងកាន់តែធន់សម្រាប់ទាំងអស់គ្នា។
 
ស្របទៅនឹងការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីតម្លាភាពនិងគណនេយ្យភាព ថ្មីៗនេះក្រុមហ៊ុន Smart ទើបដាក់ដំណើរការរបាយការណ៍និរន្តរភាពរបស់ខ្លួនឆ្នាំ ២០២២ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ របាយការណ៍ដ៏ទូលំទូលាយនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ Smart ក្នុងការថែរក្សាបរិស្ថាន ការទទួលខុសត្រូវសង្គម និងការអនុវត្តអភិបាលកិច្ចល្អ។ ដើម្បីចូលមើលរបាយការណ៍និរន្តរភាពពេញលេញ និងស្វែងយល់បន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងរបស់ S​​mart ក្នុងការអភិរក្សបរិស្ថាន សកម្មភាពទំនួលខុសត្រូវសង្គម និងការអនុវត្តអភិបាលកិច្ចល្អ សូមចូលទៅកាន់គេហទំព័រ Smart តាមរយៈ https://www.smart.com.kh/
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com