ជាតិ
អត្ថបទពាណិជ្ជកម្ម
កម្មវិធីប្រកួតប្រជែងគណិតវិទ្យាអាមេរិកកាំង ២០២៤ បើកទទួលចុះឈ្មោះចាប់ពីពេលនេះតទៅ
21, Nov 2023 , 7:00 pm        
រូបភាព
កម្មវិធីប្រកួតប្រជែងគណិតវិទ្យាតាមប្រព័ន្ធកុំព្យូទ័រ ជាមួយស្តង់ដារអាមេរិក NWEA MAP ដែលត្រូវបានទទួលស្គាល់ នៅតាមសាលាអន្តរជាតិធំៗ ក្នុង ១៤៥ ប្រទេសទូទាំងពិភពលោក។ ការប្រកួតគណិតវិទ្យាអាមេរិកកាំងនេះ តម្រូវឱ្យបេក្ខជនមានកុំព្យូទ័រ និងចេះប្រើប្រាស់កុំព្យូទ័រ (ដែលដំណើរការដោយប្រព័ន្ធ Microsoft Windows)។

នេះគឺជាឆ្នាំទី៣ហើយដែលការប្រកួតប្រជែងនេះត្រូវបានប្រារព្ធឡើង ដោយឆ្នាំមុនៗមានសិស្សានុសិស្សមកពីសាលាអន្តរជាតិធំៗចំនួន២០នៅក្នុងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែង។ ចុះឈ្មោះឥឡូវនេះ ឱ្យបានមុនថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ ចុះឈ្មោះចូលរួមប្រកួតប្រជែងតាមរយៈតំណភ្ជាប់ខាងក្រោម  https://forms.gle/sKzAtFZeGMkvSR2g9
 
ដើម្បីទទួលបានការចុះឈ្មោះ ដោយឥតគិតថ្លៃ សូមធ្វើការចែករំលែកផុសនេះជាសារធារណៈ នៅលើបណ្តាញសង្គម Facebook រួច Screenshot និងផ្ញើមកកាន់ក្រុមការងារតាមរយៈលេខតេឡេក្រាមខាងក្រោម។
សម្រាប់ការចុះឈ្មោះ ឬ ព័ត៌មានបន្ថែម៖ 095 223 015 / 095 888 060 / 095 222 882
 
កាលបរិច្ឆេទចុះឈ្មោះនិងប្រកួត៖
  • ការចូលរួមប្រកួតសម្រាប់សិស្សានុសិស្ស ពីថ្នាក់ទី៤ ដល់ទី ១១
  • តម្លៃចុះឈ្មោះ ៣៥ដុល្លារ សម្រាប់ការចុះឈ្មោះពីថ្ងៃទី ២០ ខែវិច្ឆិកា ដល់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ 
  • តម្លៃចុះឈ្មោះ ៥០ដុល្លារ សម្រាប់ការចុះឈ្មោះពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤
  • កាលបរិច្ឆេទប្រកួតនៅ ថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤
  • បិទការទទួលចុះឈ្មោះនៅវេលាម៉ោង ៤រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤
 
សិស្សមកពីសាលាខាងក្រៅ អាចចូលរួមប្រកួតបាន និងមានឱកាសទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
  • ឱកាសទទួលអាហាររូបករណ៍សិក្សានៅសាលាអន្តរជាតិ វេសវីយូ កម្ពុជា
  • សិទ្ធិពិសេសក្នុងការចូលរួមទស្សនកិច្ចសិក្សា ទៅក្រៅប្រទេស រួមជាមួយអាហាររូបករណ៍ចំនួន ៥០០ ដុល្លារ សម្រាប់ការប្រើប្រាស់ក្នុងទស្សនកិច្ចសិក្សា
 
ទីតាំងប្រឡង៖   សាលា អន្តរជាតិ វេសវីយូ កម្ពុជា (Westview Cambodian International School)  ដែលមានអាសយដ្ឋាន #២៥៤AK, ផ្លូវលេខ ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ


(អត្ថបទពាណិជ្ជកម្ម)

Tag:
 Westview
© រក្សាសិទ្ធិដោយ thmeythmey.com