ជាតិ
អត្ថបទពាណិជ្ជកម្ម
ហេតុអ្វីបានជាការហាត់ប្រាណសំខាន់សម្រាប់កុមារ?
23, Nov 2023 , 3:39 pm        
រូបភាព
នៅពេលដែលមនុស្សធំគិតដល់ការហាត់ប្រាណ ពួកគេសំដៅទៅដល់ ការហាត់ប្រាណនៅកន្លែងហាត់ប្រាណ រត់លើម៉ាស៊ីនហាត់ប្រាណ ឬលើកដុំដែកជាដើម។ ប៉ុន្តែ​សម្រាប់​កុមារ ការ​ធ្វើ​លំ​ហាត់ប្រាណ​មានន័យ​ថាការ​លេង និង​ធ្វើ​សកម្មភាព​រាងកាយ​។ ក្មេងៗហាត់ប្រាណនៅពេលដែលពួកគេមានថ្នាក់ហាត់ប្រាណ ថ្នាក់រាំ ហាត់បាល់ទាត់ ឬពេលជិះកង់ជាដើម។

ហេតុអ្វីបានជាការហាត់ប្រាណសំខាន់សម្រាប់កុមារ?



សកម្មភាពរាងកាយ ឬលំហាត់ប្រាណផ្តល់អត្ថប្រយោជន៍ដល់កុមារដូចខាងក្រោម៖
  • ជួយឱ្យសម្រេចបាន និងរក្សាទម្ងន់រាងកាយឱ្យមានសុខភាពល្អ
  • បង្កើនសុខភាពផ្លូវចិត្តវិជ្ជមាន និងជួយកុមារឱ្យសម្រាក
  • បង្កើនការស្រលាញ់ខ្លួនឯង និងទំនុកចិត្ត
  • បង្កើនកម្រិតថាមពល ឱ្យកុមារមានអារម្មណ៍ស្វាហាប់ អនុញ្ញាតឱ្យពួកគេសកម្មជាងមុន
  • ជួយពង្រឹងឆ្អឹង សាច់ដុំ និងសន្លាក់
  • ជំរុញការលូតលាស់ និងការអភិវឌ្ឍប្រកបដោយសុខភាពល្អ
  • កាត់បន្ថយហានិភ័យនៃការវិវត្ត និងជួយគ្រប់គ្រងជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺសរសៃឈាមបេះដូង
  • កាត់បន្ថយហានិភ័យ និងការកើតឡើងវិញនៃជំងឺមហារីកមួយចំនួន៕
ប្រភព៖ 


សម្របសម្រួលដោយ៖ ឱសថការី លីណ្ណា ជិញជិញ
 

© រក្សាសិទ្ធិដោយ thmeythmey.com