ជាតិ
អត្ថបទពាណិជ្ជកម្ម
តើវាជាជម្រើសត្រឹមត្រូវទេ? ជាមួយនឹងរថយន្តអគ្គិសនីដែលកំពុងផ្ទុះនៅលើទីផ្សារប្រទេសកម្ពុជារយៈពេលចុងក្រោយនេះ?
24, Nov 2023 , 10:59 am        
រូបភាព
រថយន្ត Toyota bZ4X កំពុងផ្ទុះការគាំទ្រខ្លាំងនៅកម្ពុជា ហើយក៏កំពុងត្រូវបានឃើញពីការចរាចរណ៏លើដងផ្លូវដែរ។ ប៉ុន្តែដោយសារអ្វី? តើមកពីវាមានភាពទាន់សម័យ ឬរចនាបទទាក់ទាញ? ឬ ដោយសារតែវាជាយីហោរបស់ Toyota ដែលមានកេរ្តិ៍ឈ្មោះអាចទុកចិត្តបានលើតម្លៃ? ប៉ុន្តែ នេះគឺជារថយន្តប្រើអគ្គិសនីសុទ្ធ ដែលក្រុមហ៊ុន Toyota មានភាពស្ទាក់​ស្ទើរ​ក្នុង​ការ​ផលិត​តាំងពីដំបូងមកម្លេះ។ ពួកយើងនឹងអាចស្វែងយល់ថា តើរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនតូយ៉ូតាមានភាពជឿជាក់ប៉ុណ្ណាក្នុងឆ្នាំខាងមុខនេះ? ប៉ុន្តែវានឹងនាំយើងទៅកាន់សំណួរបន្ទាប់ថា តើអ្នកណានឹងធ្វើការលើពួកគេ?

ក្រុមហ៊ុន Toyota Cambodia គឺមិនទាន់បាននាំចូលជាផ្លូវការនូវរថយន្ត bZ4X មកកាន់ទីផ្សារទេ។ ដូច្នេះហើយមជ្ឈមណ្ឌលសេវាកម្មថែទាំ និងជួសជុលក្រោយពេលលក់របស់ពួកគេ គឺមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងបញ្ជាក់ច្បាស់អំពីការធ្វើការងារលើរថយន្តទាំងនេះនៅឡើយទេ។ ខណៈពេលដែលសមាសធាតុមេកានិចជាច្រើននៅលើរថយន្តអគ្គិសនីគឺមានភាពដូចគ្នាទៅនឹងរថយន្តដែលប្រើសាំងដែរ ហើយពួកគេក៏មានការកំណត់ និងវាស់វែងត្រឹមត្រូវលើតម្រូវការផ្ទាល់ខ្លួនក្នុងការថែរក្សាលើដំណើរការបើកបរ និងថាមពលផងដែរ។ ឆាប់ៗនេះម្ចាស់រថយន្តអគ្គិសនីទាំងនេះនឹងប្រឈមជាមួយសំនួរថា តើនរណាជាអ្នកទទួលយក ឬមើលថែរទាំរថយន្តរបស់ពួកគេពេលដែលមានបញ្ហា? ហើយវាមានភាគរយ​តិចតួច​ណាស់​ ដែល​ឈ្មួញ ឬអ្នកដែល​នាំ​ចូល​រថយន្ត​ជជុះ​ទាំង​នេះ​អាច​​ផ្តល់នូវ​ការ​ថែទាំ និង​ការធានា​លើ​រថយន្ត​ដែល​ពួក​គេបាន​លក់។ ទាំងនេះគឺជារឿងដែលត្រូវពិចារណា ដោយសារតែវាជាកត្តាធ្វើឱ្យរថយន្តធ្លាក់ថ្លៃ និងពិបាកលក់ចេញ។
 
ដូច្នេះ តើអ្វីជាជម្រើសល្អសម្រាប់រថយន្តអគ្គិសនី ដែលមានតម្លៃសមរម្យហើយនាំចូលដោយក្រុមហ៊ុនផ្លូវការដែលមានការជួយទំនុកបម្រុងថែទាំ និងមានការធានាត្រឹមត្រូវ? ជម្រើសធំៗមាន២គឺ BYD និង MG។ ក្រុមហ៊ុនទាំង២នេះ បានផ្តល់នូវរថយន្តអគ្គិសនីដែលមានការធានាគុណភាពរយៈពេលច្រើនឆ្នាំលើការថែរទាំនិងការធានាលើអាគុយរថយន្ត។ ទោះបីយ៉ាងណាក៏ដោយ មានតែក្រុមហ៊ុន MG ប៉ុណ្ណោះ ដែលមានមជ្ឈមណ្ឌលសេវាកម្មជួសជុលជារបស់ខ្លួន។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេគឺធានា​ថា​អ្នក​នឹងទទួលបានរថយន្ត​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន ហើយការធានាត្រូវ​បានផ្តល់ជូនទាំង​សេវាកម្មថែទាំ និងការ​ជួសជុល​រថយន្ត​របស់​អ្នកដើម្បីធានាថាអ្នកនឹងក្លាយ​ជាម្ចាស់​រថយន្តរយៈពេល​វែង។ ចំណុចនេះនឹងក្លាយជាអត្ថប្រយោជន៏សំខាន់បំផុតដែលរក្សាបាននូវតម្លៃខ្ពស់នៅពេលអ្នកត្រូវលក់ចេញវិញ។ MG ក៏មានជាងជំនាញពិសេសដែលច្បាស់លាស់និងមានបទពិសោធន៏ច្រើនឆ្នាំដោយឆ្លងកាត់ការបណ្តុះបណ្តាលពីអ្នកជំនាញផលិតរថយន្តពីរោងចក្រផ្ទាល់ផងដែរ។ ខណៈដែលជាងថែទាំនិងជួសជុលរថយន្ត BDY គឺជាជាងពីខាងក្រៅ។ 
 


BYD បានឈានជើងមកកាន់ទីផ្សារប្រទេសកម្ពុជាដោយផ្តល់នូវរថយន្តអគ្គិសនី ដែលមានតម្លៃសមរម្យដែលជាចំណុចទាក់ទាញធំបំផុតដល់ប្រជាជនកម្ពុជាភាគច្រើន។ ចំណុចនេះបានធ្វើឱ្យរថយន្តអគ្គិសនីក្លាយជាជម្រើសដែលស្ថិតក្នុងការពិចារណារបស់អ្នកទិញរថយន្តមួយចំនួនដែលកំពុងស្វែងរករថយន្តថ្មី។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែជាម៉ាកយីហោថ្មីក្នុងទីផ្សារកម្ពុជានិងសូម្បីតែនៅក្នុងប្រទេសចិន។ ទាំងនេះគឺជាអ្វីដែលអ្នកមានអារម្មណ៍ថាពួកគេត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ក្រុមហ៊ុនដើម្បីកសាងកេរ្តិ៍ឈ្មោះ និងភាពជឿជាក់ដែលអាចទុកចិត្តបានមុនពេលសម្រេចចិត្តបញ្ផាទិញ។
 
ម៉្យាងវិញទៀតក្រុមហ៊ុន MG មានវត្តមាននៅក្នុងប្រទេសកម្ពុជាជិតមួយទសវត្សរ៍មកហើយ។ វប្បធម៌នៃរថយន្តរបស់ពួកគេទទួលបានកេរ្តិ៍ឈ្មោះល្អលើរថយន្តដែលមានតម្លៃសមរម្យជាងគេ និងភាពជឿជាក់ពីសំណាក់អតិថិជនជាច្រើនក្នុងចំណោមប្រជាជនកម្ពុជារាប់លាននាក់។ រថយន្តរបស់ពួកគេមានរចនាបទទាន់សម័យ និងទាក់ទាញហើយបានវិវត្តន៍យ៉ាងទាន់សម័យកាល ព្រមទាំងផ្តល់ជូននូវរូបរាងពណ៌ដ៏រលោង និងគួរឱ្យចាប់អារម្មណ៏ដែលស័ក្តិសមសម្រាប់ប្រជាជនកម្ពុជាប្រើប្រាស់ជាប្រចាំថ្ងៃ។ បច្ចុប្បន្ននេះ MG ផ្តល់នូវរថយន្តអគ្គិសនីចំនួន២ម៉ូឌែលហើយនឹងមានការបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុនយីហោ MG បានដឹងច្បាស់អំពីតម្រូវការរបស់ប្រជាជនកម្ពុជា។ បទពិសោធ និងកេរ្តិ៍ឈ្មោះរបស់ពួកគេផ្តល់នូវសន្តិភាពផ្លូវចិត្តដែលជាទំនុកចិត្តក្នុងការប្រើប្រាស់ ហើយជាពិសេសគឺការបើកបររថយន្តដែលមានភាពជឿនលឿនឆ្ពោះទៅកាន់អនាគតដូចជារថយន្តអគ្គិសនីជាដើម។



ជាមួយការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈ គឺជាសញ្ញាល្អសម្រាប់ប្រជាជនកម្ពុជាដែលកំពុងស្វែងរករថយន្តអគ្គិសនីដែលមានកម្លាំងខ្លាំងនិងសន្សំសំចៃខ្ពស់។ ចំនុចពិសេសមួយដែលនឹងនាំអ្នកទៅកាន់អនាគតពណ៌បៃតង និងភាពយូរអង្វែរដល់បរិស្ថានផងដែរ។ ទោះជាយ៉ាងណាក៏ដោយ គ្រប់ចំណុចដែលបានលើកឡើងខាងលើ ប្រសិនបើមានការបញ្ចេញឬបង្ហាញពីបញ្ហាណាមួយរបស់រថយន្តអគ្គិសនី Toyota អំពីផលវិបាកនៃការជួសជុល នោះគឺជាការប្រឈមដ៏ធំលើរូបភាព និងកេរ្តិ៍ឈ្មោះនៃរថយន្តអគ្គិសនីទាំងមូល។  ភាពចម្រូងចម្រាសមិនល្អតែមួយគត់ទាក់ទងនឹងរថយន្តអគ្គិសនីពីម៉ាកយីហោធំដូចជាក្រុមហ៊ុន Toyota អាចបង្កើតផលអវិជ្ជមានដល់សាធារណជនចំពោះបច្ចេកវិទ្យានៃរថយន្តអគ្គិសនីទាំងនេះ។ វាមានសក្ដានុពលខ្លាំងណាស់ក្នុងការផ្លាស់ប្តូរយើងឱ្យដើរថយក្រោយចំពោះវិស័យយានយន្តអគ្គិសនីដែលកំពុងដំណើរការនេះ។
 
ដូច្នេះ តើអ្នកគួរតែទិញរថយន្ត bZ4X​ ទេ? ចម្លើយដែលសមស្របនោះគឺត្រូវរង់ចាំសិន។ Toyota ក៏បានអភិវឌ្ឍន៏រថយន្តរបស់ខ្លួនឱ្យសមស្របជាមួយប្រជាជនកម្ពុជាផងដែរ។ ប៉ុន្តែ​ត្រូវស្ថិតក្នុងរយៈពេលយូរក្នុង​សេណារីយ៉ូមួយ​នេះ។ យើងចង់ណែនាំថាត្រូវរង់ចាំទាល់តែក្រុមហ៊ុន Toyota Cambodia បើកបង្ហាញម៉ូឌែលណាមួយជាផ្លូវការសិន។ ត្រឡប់មកការធានានិងជាងជំនាញដែលមានលក្ខណៈគ្រប់គ្រាន់វិញ​ ចំណុចទាំងនេះនឹងធានាបានថាម្ចាស់រថយន្តទទួលបានបទពិសោធដ៏ល្អប្រសើរនិងទទួលបានតម្លៃខ្ពស់ពេលលក់ចេញវិញទោះរថយន្តបើកបរបានច្រើនគីឡូម៉ែត្រក៏ដោយ។
 


ប៉ុន្តែប្រសិនបើអ្នកស្ថិតក្នុងទីផ្សារនៃរថយន្តអគ្គិសនី SUV ខ្នាតកណ្តាល ហើយរថយន្ត Toyota bZ4X គីជារថយន្តដំបូងដែលអ្នកធ្លាប់បានលឺ ដូច្នេះយើងសូមណែនាំនូវម៉ូឌែលថ្មីគឺរថយន្ត MG Marvel​ R។ តម្លៃប្រហាក់ប្រហែលគ្នាទេ វាផ្តល់នូវរចនាបទខាងក្នុងដ៏ប្រណិតកម្រិតខ្ពស់និងរូបរាងខាងក្រៅមានអំណាចយ៉ាងទាក់ទាញ។ រួមជាមួយនឹងបទពិសោធនៃការបើកបរនិងការជិះដែលរកឃើញនៅក្នុងរថយន្តដែលមានតម្លៃថ្លៃៗ ខណៈដែលរថយន្ត MG Marvel R គឺជាគ្រាប់ពេជ្រលាក់មុខនៅក្នុងទីផ្សាររថយន្តអគ្គិសនី។ បើមានកញ្ចប់ថវិការស្តួចស្តើង នោះរថយន្ត BYD Atto 3 កាន់តែមិនមែនជាជម្រើស។ ទោះបីជាមានទំហំតូចជាង និងមិនសូវថ្លៃដូច Toyota និង MG ក៏ដោយតែវាជាជម្រើសមិនប្រែបើគិតលើតម្លៃរថយន្ត។ រថយន្តទាំង២នេះ ផ្តល់នូវការទំនុកបម្រុងលើសេវាកម្មជួសជុលថែទាំពីក្រុមហ៊ុនផ្លូវការរបស់ពួកគេ និងរក្សាដំណើរការអភិវឌ្ឍន៍រថយន្តអគ្គិសនីក្នុងប្រទេសកម្ពុជាឱ្យឆ្ពោះទៅមុខបានយូរអង្វែរ។
 
រថយន្ត Toyota bZ4X គឺជាទង់ពណ៌បៃតងដែលជាសញ្ញាសម្រាប់ការផ្លាស់ប្តូរឆ្ពោះទៅកាន់ការប្រើប្រាស់រថយន្តអគ្គិសនី។ ជាមួយនឹងម៉ាកយីហោរថយន្តធំៗរបស់កម្ពុជាបាននាំចូលរថយន្តអគ្គិសនី ដែលយើងអាចចាប់ផ្តើមឃើញពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សចំពោះអ្នកដែលបើកបររថយន្តអគ្គិសនី។ ដោយសារតែប្រទេសជិតខាងដូចជាប្រទេសថៃ និងប្រទេសវៀតណាមបានដំណើរការនិងពង្រីកបន្ថែមនូវបណ្តាយរថយន្តអគ្គិសនីរបស់ពួកគេ ហើយប្រទេសកម្ពុជាយើងនឹង​ឈាន​ដល់​ចំណុច​សំខាន់​ដូច​គ្នាក្នុង​ពេល​ឆាប់ៗ​នេះ។ បច្ចុប្បន្ននេះគឺជាពេលវេលាដ៏ត្រឹមត្រូវបំផុតដើម្បីធ្វើការផ្លាស់ប្តូរកាន់តែឆាប់ លើការសន្សំសំចៃផ្នែកសេដ្ឋកិច្ច និងអត្ថប្រយោជន៍ជាច្រើនដែលជួយដល់បរិស្ថានឱ្យកាន់តែច្រើនតាមដែរអ្នកអាចធ្វើបាន៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com