ជាតិ
អត្ថបទពាណិជ្ជកម្ម
សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបាននិទ្ទេស A ចំនួន ៥៥នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ
25, Nov 2023 , 12:09 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ ដោយសិស្សានុសិស្សជាប់សរុបមានចំនួន ៩៨,៤៦០នាក់ ស្មើនឹង៧២.៨៩% ដែលរួមមាននិទ្ទេស A ចំនួន១,៦៧៣នាក់, និទ្ទេស B ចំនួន៦,៩៦៤នាក់, និទ្ទេស C ចំនួន១៨,៣០៨នាក់, និទ្ទេស D ចំនួន៣៤,២៤៦នាក់ និងនិទ្ទេស E ចំនួន៣៧,២៦៩នាក់។
 
បើមើលលើលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសាលាចំណេះទូទៅឯកជនវិញ គួរឱ្យមានការចាប់អារម្មណ៍ខ្លាំងលើលទ្ធផលឆ្នាំនេះ ក្នុងនោះសិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន​ អន្តរទ្វីប    អាមេរិកាំង ទទួលបាននិទ្ទេស A រហូតចំនួន ៥៥នាក់, និទ្ទេស B ចំនួន ១២៣នាក់, និទ្ទេស C ចំនួន ១២៩នាក់, និទ្ទេស D ចំនួន ៦១នាក់ និងនិទ្ទេស E ចំនួន ១២៥នាក់ ដែលសិស្សនិទ្ទេស A មានចំនួនកើនឡើងខ្លាំងជាងឆ្នាំសិក្សាមុនៗ។



 
គួរបញ្ជាក់ថា សាលារៀន​ អន្តរទ្វីប អាមេរិកាំង ជាគ្រឹះស្ថានសិក្សាអប់រំឯកជនទី១ ដែលត្រូវបានទទួលសិទ្ធិក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិសាធារណៈ (IPO) មុនគេចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ។ គ្រឹះស្ថានអប់រំដ៏ល្បីល្បាញមួយនេះ បានចូលរួមបម្រើក្នុងវិស័យអប់រំចាប់តាំងពីឆ្នាំ២០០៥ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាព វិន័យ និងសេវាកម្មល្អ។
 
បច្ចុប្បន្ន សាលារៀន អន្តរទ្វីប អាមេរិកាំង បានបើកដំណើរការឱ្យសិស្សានុសិស្សចូលរៀនចាប់ពីថ្នាក់ក្រោម​     មត្តេយ្យសិក្សា (អាយុ២ឆ្នាំ) ដល់ថ្នាក់ទី១២ នៅក្នុងរាជធានីភ្នំពេញ និងខេត្ត ដែលរួមមានសាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី ជ្រោយចង្វារ សែនសុខ ច្បារអំពៅ សាខាសៀមរាប និងតាកែវ ដែលបាននិងកំពុងទទួលសិស្សចុះឈ្មោះចូលរៀននៅឆ្នាំសិក្សាថ្មី ២០២៣-២០២៤៕
(អត្ថបទពាណិជ្ជកម្ម)




 

© រក្សាសិទ្ធិដោយ thmeythmey.com