កីឡាអន្តរជាតិ
អន្តរជាតិ
Dortmund កក់កៅអីវគ្គ១៦ក្រុម ស្របពេល PSG, Newcastle និង AC Milan ប្រទាញប្រទង់
29, Nov 2023 , 11:11 am        
រូបភាព
Borussia Dortmund កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ក្នុងចំណោមក្រុមខ្លាំងទាំង៤ក្នុងពូល F ក្រោយឈ្នះ AC Milan ៣-១។ Paris St-Germain, Newcastle United និង AC Milan មានពិន្ទុប្រទាញប្រទង់គ្នា ដោយត្រូវកាត់ក្តីនៅជំនួបចុងក្រោយ ដើម្បីរក១ក្រុមទៀត ទៅវគ្គបន្តជាមួយ Dortmund។

ក្រុមពូល F ដែលគេចាត់ទុកថាជាពូលមរណប្រចាំរដូវកាល២០២៣/២៤នេះ បានឆ្លងកាត់ការប្រកួតសន្សំពិន្ទុ៥លើករៀងខ្លួនហើយ ដោយនៅជំនួបទី៥ នៅរាត្រីថ្ងៃទី២៨ ខែវិច្ឆិកា Dortmund ឈ្នះ AC Milan ៣-១ ស្របពេល​ PSG ស្មើ Newcastle ១-១។
 
ក្រុមអាល្លឺម៉ង់ Dortmund រកបាន១០ពិន្ទុ តាមពីក្រោមដោយក្រុមបារាំង​ PSG ៧ពិន្ទុ និង Newcastle របស់អង់គ្លេស ជាមួយក្រុមអ៊ីតាលី AC Milan មាន៥ពិន្ទុដូចគ្នានៅលេខរៀងបន្តបន្ទាប់។
 
ស្របពេល Dortmund បានកៅអីទៅវគ្គខ្វែងដោយស្វ័យប្រវត្តិ ក្រុម៣ទៀត PSG, Newcastle និង AC Milan ត្រូវប្រជែងពិន្ទុគ្នានៅជំនួបចុងក្រោយ។ ជំនួបកាត់សេចក្តីពូល F ក្រុម Dortmund ទទួក PSG ខណៈ Newcastle ស្វាគមន៍ AC Milan នៅរាត្រីថ្ងៃទី១៤ ខែធ្នូ។
 
ក្រុមដែលឡើងទៅវគ្គ១៦ក្រុមស្វ័យប្រវត្តិរួមមាន​ Bayern Munic, AT-Madrid, Lazio, Barcelona, Man City, RB Leipzing, Real Sociedad, Inter Milan និង Real Madrid។
លទ្ធផលការប្រកួតគូផ្សេងៗសម្រាប់ជំនួបទី៥ វគ្គសន្សំពិន្ទុតាមពូល៖
 
Lazio ២-០​ Celtic
Shakhtar Donetsk ១-០ ANTWERP
Feyendoord ១-៣ AT-Madrid
PSG ១-១ Newcastle
Man City ៣-២ Leipzing
Young Boys ២-០ Crvena Zvezda
Barcelona ២-១ Porto៕

© រក្សាសិទ្ធិដោយ thmeythmey.com