កីឡាអន្តរជាតិ
អន្តរជាតិ
Everton នឹងប្តឹងឧទ្ធរណ៍ប្រឆាំងការកាត់ពិន្ទុនៅ Premier League 02, Dec 2023 , 2:34 pm
× ក្លិប Everton ថ្ងៃទី១ ខែធ្នូ បានប្រកាសថា ក្លិបនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ ១០ពិន្ទុចេញពីក្លិបពួកគេ ដោយក្របខណ្ឌ Premier League។
ក្លិបស្ថិតក្នុងទីក្រុង Merseyside ត្រូវបានគេកាត់ពិន្ទុភ្លាមៗកាលពីខែវិច្ឆិកា បន្ទាប់ពីត្រូវបានរកឃើញថា បានបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពទាក់ទងនឹងការខាតបង់។
«ក្លិបបាល់ទាត់ Everton ថ្ងៃនេះបានដាក់សំណើរទៅប្រធានក្រុមប្រឹក្សាចៅក្រមនៃក្របខណ្ឌ Premier League របស់ខ្លួនចំពោះការសម្រេចចិត្តដោយគណៈកម្មាធិការ Premier League ក្នុងការកាត់ចេញ ១០ពិន្ទុលើក្លិប។ ឥឡូវនេះ ក្រុមប្រឹក្សាសាលាឧទ្ធរណ៍នឹងត្រូវចាត់តាំងដើម្បីស្វែងយល់ពីរឿងនេះ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Everton។
បើតាមការអះអាងរបស់ Premier League ក្លិប Everton បានសារភាពថាពួកគេបានបំពានច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពក្នុងអំឡុងពេលសវនាការ។ ការដាក់ទណ្ឌកម្មលើក្លិប Everton គឺជាប្រភេទដ៏ទណ្ឌកម្មដ៏ធំបំផុតរបស់ Premier League ចាប់តាំងពីការបង្កើតដំបូងមក។
ការកាត់ពិន្ទុ បានរុញច្រានក្រុម Everton ធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ ១៤ នៅក្នុងតារាង Premier League មានគម្លាត ៤ពិន្ទុ ពីក្រុមស្ថិតនៅតំបន់កាត់ចោល។ ចំពោះការកាត់ពិន្ទុ ក្លិប Everton បង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំង និងបានចោទប្រកាន់ថាជារឿងអយុត្តិធម៌។
កាលពីក្រុម Everton ប្រកួតចាញ់ក្រុម Manchester United លទ្ធផល ៣-០ កាលពីសប្តាហ៍មុន។ អ្នកគាំទ្រក្រុម Everton រាប់រយនាក់បានធ្វើកូដកម្មប្រឆាំងតវ៉ាការកាត់ពិន្ទុ នៅក្រៅកីឡដ្ឋាន Goodison Park ដោយមានលើកផ្ទាំងបដាស្តីបន្ទោសទៅកាន់ក្របខណ្ឌ Premier League ថាបានពុករលួយថែមទៀតផង៕
Tag:
Everton
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com