ជាតិ
អត្ថបទពាណិជ្ជកម្ម
សៀវភៅជាច្រើនចំណងជើងនឹងមានដាក់លក់បញ្ចុះតម្លៃនៅក្នុង «ពិព័រណ៍សៀវភៅកម្ពុជា» លើកទី១០
04, Dec 2023 , 6:45 pm        
រូបភាព
«ពិព័រណ៍សៀវភៅកម្ពុជា» លើកទី១០  នឹងរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ ១៧ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ  ដែលនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃនៅសួនខាងមុខ City Hall កោះពេជ្រ។ 
 
ជាមួយគ្នានេះដែរ លោកអ្នកដែលនិយមតាមដានសារព័ត៌មានឌីជីថលថ្មីៗ និងចង់ជាវសៀវភៅដោយផ្ទាល់ លោកអ្នកអាចអញ្ជើញមកកាន់ស្តង់លេខ ១១៥ ដើម្បីជ្រើសរើសសៀវភៅដែលមានខ្លឹមសារល្អៗប្រមាណជាង ៣០ចំណងជើងសម្រាប់បំពេញចំណីអារម្មណ៍របស់លោកអ្នក។

សៀវភៅដែលមានខ្លឹមសារល្អៗដែលសារព័ត៌មានឌីជីថលថ្មីៗនឹងដាក់រួមមាន «ក្តីសង្ឃឹម ហ៊ុន ម៉ានី, អ្នកថែអង្គរ, កំណាព្យ, ខ្ញុំបានឆ្លងកាត់សង្គ្រាមនៅកម្ពុជា, សិរីរវិទ្យា, ដាឡាវ៉ាន់, ដំណើរផ្សងព្រេងរបស់ពីណូគីយូ, កូនក្របីមនោសញ្ជេតនា, កូនដំរីលឿងរបស់ម៉ាក់, វិស្សមកាលឥតព្រៀងទុក, ភ្នក់ភ្លើងទាំងបី, ទំនប់សមុទ្រ, អាស៊ានអច្ឆិរយ, ក្មេងវត្តសម័យបារាំង, អាស្បូវ, មាលាដួងចិត្ត, សិទ្ធកុមារត្រូវបានគេដកហូត, ស៊ីនួន, ភាសាបារាំង, ភ្នំពេញពោធិសាត់, នារីបាំ, វាំងននក្រៅឆាក, ភាសាថ្មប្រាសាទបន្ទាយស្រី, អវតា និងកេតនភណ្ឌរបស់ព្រះវិស្ណុកំណើតអប្សរា, ជំនាញលក់ជោគជ័យ» និងមានជាច្រើនចំណងជើងទៀត។
 
ក្នុងឱកាសនោះដែរ ដើម្បីជាការអរគុណសម្រាប់ការគាំទ្រសារព័ត៌មានឌីជីថលថ្មីៗរបស់ប្រិយមិត្តកន្លងមក យើងនឹងមានការលក់បញ្ចុះតម្លៃ ១៥% ទៅលើសៀវភៅដែលមានចំណងជើងដូចជា (សៀវភៅ «អ្នកថែអង្គរ» «ក្ដីសង្ឃឹមហ៊ុនម៉ានី» «HUN MANY’s Hope» «ការវិវត្តផ្នត់គំនិតក្នុងសម័យឌីជីថល»)។ 
 
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទាក់ទងមកកាន់សហការីយើងតាមរយៈ៖
ទូរសព្ទ 010 567 505 / 085 680 864
តេឡេក្រាម៖ t.me/Hornsyna
 

© រក្សាសិទ្ធិដោយ thmeythmey.com