ជាតិ
អត្ថបទពាណិជ្ជកម្ម
អិលអូអិលស៊ី លើកកម្ពស់ការអប់រំតាមរយៈមធ្យោបាយធ្វើដំណើរដែលមិនប៉ះពាល់ដល់បរិស្ថាន
04, Dec 2023 , 5:09 pm        
រូបភាព
ខេត្តកំពង់ស្ពឺ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣៖  គណៈគ្រប់គ្រង និងបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ភីអិលស៊ី បានរៀបចំកម្មវិធីផ្តល់ជូនកង់សម្រាប់ធ្វើដំណើរ និងសម្ភារសិក្សាមួយចំនួនជូនដល់សិស្សានុសិស្សសរុបចំនួន ២១នាក់ ដែលក្នុងម្នាក់ៗទទួលបានកង់១ និងសម្ភារសិក្សាមួយចំនួនដូចជា កាបូបស្ពាយ សៀវភៅ ប៊ិច និងសម្ភារសិក្សាមួយចំនួនផ្សេងទៀត។ កិច្ចការងារសង្គមនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ “លើកកម្ពស់ការអប់រំតាមរយៈមធ្យោបាយធ្វើដំណើរដែលមិនប៉ះពាល់ដល់បរិស្ថាន” ។​

កម្មវិធីនេះប្រព្រឹត្តទៅនៅបរិវេណសាលាបឋមសិក្សា៧មករា ស្ថិតក្នុងខេត្តកំពង់ស្ពឺ ដែលមានគោលបំណងចូលរួមចំណែក និងគាំទ្រការងារទំនួលខុសត្រូវសង្គមដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា តាមរយៈការលើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ​ ដើម្បីក្លាយជាសរសរទ្រូងនៃប្រទេសជាតិនាពេលអនាគត។ អិលអូអិលស៊ី (LOLC) ជឿជាក់ថាការរួមចំណែកនេះនឹងបានផ្តល់ជាផលប្រយោជន៍ដល់សិស្សានុសិស្ស ជាពិសេសកុមារដែលមានភាពខ្វះខាតដើម្បីអាចមានឱកាសទទួលបានការអប់រំកាន់តែល្អប្រសើរថែមមួយកម្រិតទៀត តាមរយៈការទទួលបានការឧបត្ថម្ភសម្ភារសិក្សា និងមធ្យោបាយធ្វើដំណើរទៅសាលារៀនងាយស្រួលជាងមុន។  ស្របពេលជាមួយគ្នានោះ ការផ្តល់ជូនកង់ទៅកាន់សិស្សានុសិស្សក៏ជាការរួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានតាមរយៈមធ្យោបាយធ្វើដំណើរដែលគ្មានផ្សែង។
 
គួរបញ្ជាក់ផងដែរថា នេះគឺជាសកម្មភាពមួយក្នុងចំណោមកិច្ចការងារសង្គមជាច្រើនផ្សេងទៀត​ដែល អិលអូអិលស៊ី (LOLC) បានរៀបចំឡើង និងកំពុងរៀបចំបន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យប្រាកដថា ការផ្តល់សេវាកម្មដល់អតិថិជន ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ការរួមចំណែកកិច្ចការសង្គម និងការផ្តល់ត្រលប់ទៅកាន់សហគមន៍ ត្រូវបានដើរទន្ទឹមគ្នា និងត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុតពី អិលអូអិលស៊ី (LOLC)៕
 
(អត្ថបទពាណិជ្ជកម្ម)







© រក្សាសិទ្ធិដោយ thmeythmey.com