ជាតិ
អត្ថបទពាណិជ្ជកម្ម
គ្រឿងចក្របក្សី ជេស៊ីប៊ី 3DX នឹងដាក់តាំងបង្ហាញក្នុងកម្មវិធី កសិកម្មវាលបៃតង នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
05, Dec 2023 , 2:39 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថប្រយោជន៍មួយឈ្មោះ វាលបៃតង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។ កម្មវិធីនេះ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២៣ ដែលផ្តោតសំខាន់លើការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា​ឱ្យកាន់តែប្រសើរឡើង ដើម្បីបំពេញតម្រូវការទីផ្សារស្របតាមការកើនឡើងនៃកំណើនសេដ្ឋកិច្ចរបស់ប្រជាជន ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ។

ផ្នែកផ្គត់ផ្គង់គ្រឿងចក្រធុនធ្ងន់នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា ជាក្រុមហ៊ុនដ៏ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ក៏នឹងបង្ហាញជាមួយគ្រឿងចក្រមួយប្រភេទគឺ បក្សីជេស៊ីប៊ី 3DX ដែលជាគ្រឿងចក្រលក់ដាច់ជាងគេនៅលើពិភពលោក ដែលជួយលោកអ្នកក្នុងការជីក លើកបន្ទុក ឈូស កៀរ ចាក់បំពេញ និងចាប់បន្ទុកពីការដ្ឋានមួយទៅការដ្ឋានមួយទៀតបានយ៉ាងងាយស្រួល ដែលជាធម្មតាយើងស្គាល់ថា SITE MASTER   ធ្វើការបាន ៦ មុខងារជាមួយនឹងប៉ែលតែមួយ។ SITE MASTER  ជាម៉ាស៊ីនដែលប្រើបច្ចេកវិទ្យាខ្ពស់ វៃឆ្លាត សន្សំសំចៃ ការថែទាំទាបបំផុត និងផ្ដល់ផាសុកភាពដល់អ្នកបើកបរ។ 
 
ក្រុមហ៊ុន អ អិម អេ ខេបូឌា ពិតជាមានមោទកភាពដែលបានចូលរួមសហកាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក្រុមហ៊ុននឹងបន្តកិច្ចសហការឲ្យកាន់តែប្រសើរតាំងពីពេលនេះទៅអនាគត។ ជាពិសេស ផ្នែកផ្គត់ផ្គង់គ្រឿងចក្រធុនធ្ងន់នៃក្រុមហ៊ុន អ អឹម អេ ខេមបូឌា អាចមានឱកាសកាន់តែច្រើនក្នុងគោលបំណងឲ្យក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលគ្រឿងចក្រធុនធ្ងន់ឈានមុខគេក្នុងទីផ្សារនៃប្រទេសកម្ពុជាជាមួយផលិតផលផ្សេងៗទៀតរបស់ក្រុមហ៊ុន អ អិម អេ។
 
(អត្ថបទពាណិជ្ជកម្ម)







© រក្សាសិទ្ធិដោយ thmeythmey.com