ជាតិ
អត្ថបទពាណិជ្ជកម្ម
ចូលរួមពិព័រណ៍ផលិតផលក្នុងស្រុក នៅផ្សារទំនើបអ៊ីអនទាំង​ ៣សាខា ដើម្បីលើកស្ទួយ និងពង្រីកទីផ្សារផលិតផលខ្មែរ
05, Dec 2023 , 2:59 pm        
រូបភាព
ផ្សារទំនើបអ៊ីអន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ បានរៀបចំពិព័រណ៍ផលិតផលខ្មែរ ដែលប្រព្រឹត្តទ្បើងចាប់ពីថ្ងៃទី ២៩ វិច្ឆិកា ដល់ ថ្ងៃទី១០ ធ្នូ ឆ្នាំ២០២៣ នៅផ្សារទំនើបអ៊ីអន ទាំង៣សាខា រួមមានផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអន សែនសុខ និងផ្សារទំនើបអ៊ីអន មានជ័យ។
 
គួរបញ្ជាក់ផងដែរថា ពិព័រណ៍ផលិតផលខ្មែរនេះធ្វើទ្បើងក្នុងគោលបំណងផ្សព្វផ្សាយ លើកស្ទួយជីវភាពរស់នៅរបស់កសិករ និងពង្រីកទីផ្សារផលិតផលខ្មែរគ្រប់ប្រភេទឱ្យកាន់តែធំទូលាយ ដែលអាចប្រកួតប្រជែងទាំងក្នុង និងក្រៅស្រុក ក៏ដូចជាផ្នែកមួយចូលរួមគាំទ្រដល់ការ អភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល នេះជាលើកទី ៦ ហើយដែលផ្សារទំនើបអ៊ីអន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ រៀបចំពិព័រណ៍នេះទ្បើង។ 
 
តាមរយៈពិព័រណ៍នេះ ផ្សារទំនើបអ៊ីអនបាននាំយកផលិតផលក្នុងស្រុកដែលដាំដុះ និងផលិតតាមស្តង់ដាសុវត្ថិភាព ដោយកសិករមកពីបណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្ដាល កំពត ព្រះវិហារ កំពង់ចាម មណ្ឌលគីរី រតនគីរី និងខេត្តផ្សេងៗទៀត រួមមានផលិតផលជាច្រើនដូចជា៖ គ្រឿងទេស ទឹកដោះគោស្រស់ នំខ្មែរ ទឹកឃ្មុំ បន្លែ ផ្លែឈើស្រស់ អង្ករ និងសម្ភារប្រើប្រាស់ជាច្រើនទៀត មកតាំងបង្ហាញក៏ដូចជាបំពេញនូវតម្រូវការរបស់អតិថិជន។ 
 


ក្រៅពីការតាំងពិព័រណ៍ទំនិញខ្មែរដ៏ច្រើនសម្បូរបែប អតិថិជនក៏អាចរីករាយជាមួយការបញ្ចុះតម្លៃលើទំនិញជាច្រើនប្រភេទ និងឱកាសបង្វិលកងដើម្បីឈ្នះរង្វាន់ជាច្រើនដោយគ្រាន់តែចំណាយយចាប់ពី ១៥ ដុល្លារទ្បើងទៅក្នុងមួយវិក្កយបត្រ រួមជាមួយការថតរូបលេងកម្សាន្ដ និងការលេងហ្គេមដើម្បីឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើនផងដែរ។
ឱកាសបង្វិលកងដើម្បីឈ្នះរង្វាន់ និងសុពលភាពនៃការផ្តល់ជូនពិសេស ចាប់ពីថ្ងៃទី ២៩ វិច្ឆិកា ដល់ ១០ ធ្នូ ២០២៣។
 
*លក្ខខណ្ឌផ្សេងៗ
  • រាល់ការទិញចាប់ពី ១៥ ដុល្លារក្នុងមួយវិក្កយបត្រនឹងមានឱកាសបង្វិល ១ដង
  • អតិថិជន ១នាក់ អាចបង្វិល ១ ដងក្នុងមួយថ្ងៃតែប៉ុណ្ណោះ
  • វិក្កយបត្រមិនអាចបញ្ចូលគ្នាបានទេ
  • សម្រាប់វិក្កយបត្រដែលទិញនៅក្នុងថ្ងៃដដែលតែប៉ុណ្ណោះ
  • សម្រាប់ផ្សារទំនើប អ៊ីអនទាំង ៣សាខា (អ៊ីអន ភ្នំពេញ, អ៊ីអន សែនសុខ និង អ៊ីអន មានជ័យ)។
ផ្សារទំនើបអ៊ីអននៅតែបន្តចូលរួមយ៉ាងសកម្ម និងគាំទ្រយ៉ាងពេញទំហឹងក្នុងន័យជំរុញការផ្សព្វផ្សាយ ពង្រីកទីផ្សារបន្ថែមសម្រាប់ផលិតផលខ្មែរ និងគាំទ្រដល់កសិករខ្មែរ។ យើងយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពចំណីអាហារ គុណភាព សេវាកម្ម និងផ្ដល់ជូននូវតម្លៃសមរម្យជូនដល់អតិថិជន។ ដូច្នេះកុំភ្លេចចូលរួមគាំទ្រទាំងអស់គ្នា នៅផ្សារទំនើបអ៊ីអនទាំង ៣ សាខា ដើម្បីលើកស្ទួយនិងពង្រីកទីផ្សារផលិតផលខ្មែរគ្រប់ប្រភេទឱ្យកាន់តែធំទូលាយ៕
 
Purchase more products via our AEON Online website:  www.aeononlineshopping.com
More information:
(អត្ថបទពាណិជ្ជកម្ម)















© រក្សាសិទ្ធិដោយ thmeythmey.com