ជាតិ
ពន្យល់ពាក្យ
ស្រយុត, ស្រយុតស្រយង់, ស្រយង់, ស្រយង់ចិត្ត
03, Jan 2024 , 7:29 am        
រូបភាព
សារព័ត៌មានឌីជីថលថ្មីៗ សូម​លើកយក​យកពាក្យ «ស្រយុត, ស្រយុតស្រយង់, ស្រយង់, ស្រយង់​ចិត្ត» មកពន្យល់​ដូចខាងក្រោម៖
 
-ស្រយុត [គុ.] ទន់ល្វើយ ខ្សោយកម្លាំង, អស់សង្ឃឹម; ទន់គាំង :  ស្រយុតចិត្ត, ស្រយុតដៃ។  
 
- ស្រយុតស្រយង់ [គុ.] ស្រយុតងាស់គាំង, ស្រយង់ទន់ល្វើយខ្សោយកម្លាំង។  
 
-ស្រយង់ [កិ., គុ.]  រួយស្រពន់ងាស់គាំងសរសៃ ដោយប្រឹងចាប់កាន់លើក, ដោយទង្គិច, ទង្គុក, ប៉ះជល់ត្រូវជាដើម :  ស្រយង់ដៃ, ស្រយង់ជើង។  
 
- ស្រយង់ចិត្ត [កិ., គុ. (ព.ប្រ.)] ស្រពន់ចិត្ត, អន់ចិត្ត, ងាស់ចិត្ត៕
 
ប្រភព៖ វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត និង​វចនានុក្រម​ខ្មែរ២០២២របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ​សភាកម្ពុជា  
 

© រក្សាសិទ្ធិដោយ thmeythmey.com