ជាតិ
សម្តេច ហ៊ុន ម៉ាណែត ក្លាយជាអនុប្រធានគណបក្សប្រជាជនកម្ពុជា
10, Dec 2023 , 11:55 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេច ហ៊ុន ម៉ាណែត ត្រូវបានសន្និបាតគណៈកម្មកាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ នៃគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្ស នាថ្ងៃទី១០ ខែធ្នូ។

ប្រព្រឹត្តទៅនៅវិមាន៧មករា មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនៃគណបក្សកាន់អំណាច ឈានចូលថ្ងៃទីពីរ នាថ្ងៃអាទិត្យនេះ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានកិត្តិយស និងសម្តេច ហ៊ុន សែន ប្រធានគណបក្ស។
 
នាមហាសន្និបាតកាលពីថ្ងៃសៅរ៍ ទី៩ ខែធ្នូ សមាជិកចំនួន៤៩៦នាក់បន្ថែមទៀត ត្រូវបានសម្រេចបញ្ចូលទៅក្នុងគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យចំនួន សរុបឡើងដល់ ១ ៣១២នាក់។
 
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាអនុប្រធានមួយរូបបន្ថែមទៀត របស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពី សម្តេច ស ខេង, សម្តេច សាយ ឈុំ, សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន។ ជាមួយគ្នានេះ មហាសន្និបាត ក៏បានបញ្ចូលសមាជិកថ្មី២៣រូប ជាសមាជិកអចិន្ត្រៃយ៍ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com