ជាតិ
អត្ថបទពាណិជ្ជកម្ម
មជ្ឈមណ្ឌលកម្សាន្តកុមារ Doozii បានចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនដល់ទៅ៥
11, Dec 2023 , 4:52 pm        
រូបភាព
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ថ្មីៗកន្លងទៅនេះ ត្រឹមរយៈពេលតែ៣ថ្ងៃតែប៉ុណ្ណោះថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង រីថែល និងមជ្ឈមណ្ឌលកម្សាន្ត Doozii បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនដល់ទៅប្រាំដូចជា ក្រុមហ៊ុន NTC Group, Westline Education Group, TIA International School ,Harrods International Academy និង Paragon Education Company ដែលសុទ្ធសឹងតែជា ស្ថាប័នអប់រំដែលមានគុណភាព និងប្រព័ន្ធអប់រំល្អនៅ ប្រទេសកម្ពុជា។
 
ពិធីចុះអនុស្សរណៈនៃការយោគយល់នេះធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ក្រោមវត្តមាន លោកស្រី លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងមជ្ឈមណ្ឌលកម្សាន្ត Doozii,  លោក ជា ធីឡាយ ស្ថាបនិក និងអគ្គនាយកស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប, លោក ប៉ិច បូឡែន ស្ថាបនិក, អគ្គនាយកក្រុមហ៊ុន Westline Education Group, អ្នកនាង Mulder Tracey Michelle នាយករងនៃសាលា TIA International School , លោក Ban Kab, Business Development Manager នៃសាលា Harrod International Academy និង លោក Damir Musaev អគ្គនាយកក្រុមហ៊ុន Paragon Education Company សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ព្រមអ្នកតំណាងក្រុមហ៊ុនទាំងបីជាច្រើនរូប។
 
 
លោកស្រី លី សុខឆេង បានមានប្រសាសន៍ថា« លោកស្រីសូមអោយតម្លៃយ៉ាងខ្ពស់លើការ ភ្ជាប់ភាពជាដៃគូជាមួយស្ថាប័នអប់រំតាមរយៈការផ្ដល់ជូនឱកាសកម្សាន្តពិសេសៗដល់ប្អូនៗសិស្សានុសិស្សតាមរយៈការបញ្ចុះតម្លៃលើថ្លៃសំបុត្រ ការចូលរួមរៀបចំកម្មវិធីអប់រំក្នុងបរិវេណ Doozii និងការផ្ដល់ជូនជាច្រើនទៀត។» 
 
«ការចុះអនុស្សារណៈយោគយល់គ្នានេះដែរសបញ្ជាក់ពីការយកចិត្តទុកដក់របស់គណៈគ្រប់គ្រងដែលអាចជួយជម្រុញដល់ភាពក្លាហាន និងសមត្ថភាពនៃការគិតរបស់កូនៗសិស្សានុសិស្ស។ ដោយភ្ជាប់នឹងចក្ខុវិស័យវែងឆ្ងាយ ចង់អភិវឌ្ឍន៍ធនធានមនុស្សអោយមានភាពឈ្លាសវៃ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការចុះអនុស្សរណៈនៃការយោគយល់នេះ នឹងសំដៅជាធ្លុងមួយក្នុងការផ្ដល់ឱកាសកម្សាន្តអប់រំដល់ប្អូនៗសិស្សានុសិស្សបន្ថែមពី ការអប់រំ ក្នុងថ្នាក់ដោយលោកគ្រូ អ្នកគ្រូ និង សាលារៀន។»​ លោកស្រីបន្ថែម។
  
គួរបញ្ជាក់ផងដែរថា មណ្ឌលកម្សាន្តកុមារ Doozii និង Super Doozii ត្រូវបានរៀបចំឡើងដោយមានចក្ខុវិស័យដើម្បីជំរុញដល់ភាពច្នៃប្រឌិត ការអប់រំស្របតាមបច្ចេកវិទ្យាទំនើប ដែលគិតគូរជាចំបងលើសុវត្ថិភាពកុមារ។ ដោយហេតុនេះហើយ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានវិនិយោគដើមទុនជាច្រើនដើម្បីអោយ Doozii ក្លាយជាមណ្ឌលកម្សាន្តកុមារធំជាងគេ ដំបូងបង្អស់ ដើម្បីផ្តល់ជូនកុមារកម្ពុជានូវបទពិសោធកម្សាន្តនិងការអប់រំយ៉ាងសម្បូរបែបតាមរយៈឧបករណ៍កម្សាន្តទំនើបៗនៅតាមតំបន់នានាដូចជា Creativity Zone, Passion Zone and Courage Zone ដែលមិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងផ្តល់ចំណេះដឹង បណ្តុះបញ្ញាស្មារតី ភាពច្នៃប្រឌិត និងភាពក្លាហាន ជាពិសេសពង្រឹងលំហាត់ប្រាណដល់កុមារ។ 
 
តាមរយះការជឿទុកចិត្ត និងគាំទ្ររបស់មាតា បិតា កុមារកន្លងមកមជ្ឈមណ្ឌលកម្សាន្តកុមារនេះបានអភិវឌ្ឍន៍ខ្លួនជា ២ទីតាំងគឺ Doozii នៅក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល និងSuper Doozii នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ ការពង្រីកខ្លួនរបស់មជ្ឈមណ្ឌលកម្សាន្តកុមារ Doozii ទៅកាន់ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល គឺឆ្លើយតបទៅនឹងការគាំទ្ររបស់មាតា បិតានិងដើម្បីផ្គត់ផ្គង់ទៅលើតម្រូវការកំសាន្តបែបទំនើបទាន់សម័យ និងមានសុវត្ថិភាពដល់កុមារ៕
 







(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com