ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ ឈីហ្វ ចាប់ផ្តើមទសវត្សរ៍បន្ទាប់ ជាមួយការប្តូរពាណិជ្ជសញ្ញាថ្មីសម្រាប់យុគឌីជីថល
11, Dec 2023 , 6:12 pm        
រូបភាព
កត់សម្គាល់រយៈពេលមួយទសវត្សរ៍នៃប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) បានបង្ហាញពាណិជ្ជសញ្ញាថ្មីរបស់ខ្លួន ដែលជាជំហ៊ានមួយមិនត្រឹមតែបង្ហាញអំពីការផ្លាស់ប្តូរពាណិជ្ជសញ្ញាសាជីវកម្មថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រកាសអំពីការត្រៀមខ្លួនរបស់ខ្លួន ក្នុងការចាប់យកយុគធនាគារឌីជីថលដំបូងគេផងដែរ។ ពាណិជ្ជសញ្ញាថ្មី គឺពោរពេញដោយថាមវន្ត  គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត ដើម្បីឆ្លើយតបនឹងមនុស្សវ័យក្មេង ដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យានៅកម្ពុជា ខណៈធនាគារប្រារព្ធគម្រប់ខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៅក្នុងឧស្សាហកម្មនេះ។
 
លោក សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារ ឈីហ្វ បានពន្យល់ពីសារៈសំខាន់នៃពាណិជ្ជសញ្ញាថ្មីនេះថា ជាតំណាងនៃស្ថាប័នមួយ ដែលតម្រង់ខ្លួនឡើងវិញជាមួយការគិតឆ្ពោះទៅមុខ លើអតិថិជនដែលមានចំណេះដឹងផ្នែកឌីជីថល ដែលកំពុងតែក្លាយជាចំណុចស្នូលនៃវិស័យហិរញ្ញវត្ថុកាន់តែទូលំទូលាយនៅកម្ពុជា។
 
លោក សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារ ឈីហ្វ 
លោក សឿង ម៉ូរ៉ារិទ្ធ មានប្រសាសន៍ថា ៖«ពាណិជ្ជសញ្ញាថ្មីរបស់ធនាគារ ឈីហ្វ នេះគឺជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះការច្នៃប្រឌិតថ្មី និងការត្រៀមខ្លួនរបស់យើង ដើម្បីឆ្លើយតបទៅនឹងយុគឌីជីថល។ វាមិនមែនគ្រាន់តែជាការផ្លាស់ប្តូរការរចនាប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់សញ្ញាមួយទៅកាន់ទីផ្សារថា យើងកំពុងវិវឌ្ឍន៍ជាមួយនឹងតម្រូវការរបស់អតិថិជនដែលកំពុងមានការផ្លាស់ប្តូរ ជាពិសេសយុវជនជំនាន់ក្រោយ ដែលជាអនាគតអ្នកដឹកនាំប្រទេសជាតិ»។
 
ផែនការយុទ្ធសាស្រ្ត និងវិធីសាស្រ្តឆ្លើយតបទៅនឹងតម្រូវការទីផ្សារ
 
ចាប់តាំងពីបានបើកប្រតិបត្តិការក្នុងទីផ្សារកម្ពុជាក្នុងឆ្នាំ២០១៣ ធនាគារ ឈីហ្វ បានក្លាយពីធនាគារឯកទេសទៅជាធនាគារពាណិជ្ជដ៏ទូលំទូលាយមួយនៅក្នុងឆ្នាំ២០១៨។ ដំណើររបស់ធនាគារត្រូវបានកត់សម្គាល់ដោយភាពធន់ដ៏ខ្លាំងក្លានៅចំពោះមុខការប្រែប្រួលសេដ្ឋកិច្ចទាំងក្នុងស្រុកនិងសកល។ 
 
ភាពធន់នេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងកំណើននៃប្រាក់បញ្ញើសរុបរបស់ខ្លួន ដែលបច្ចុប្បន្នមានលើសពី ១៦០លានដុល្លារ ហើយទ្រព្យសកម្មសរុបរបស់ធនាគារមានចំនួនលើសពី២៤០ លានដុល្លារ គិតត្រឹមខែវិច្ឆិកាឆ្នាំនេះ។ ភាពរឹងមាំផ្នែកហិរញ្ញវត្ថុនេះ គឺជាលទ្ធផលដែលកើតឡើងដោយផ្ទាល់ពីផែនការយុទ្ធសាស្រ្តរបស់ធនាគារ និងវិធីសាស្រ្តឆ្លើយតបរបស់ធនាគារចំពោះតម្រូវការទីផ្សារ។
 
ប្រធាននាយកប្រតិបត្តិបានរំលឹកពីការវិវឌ្ឍយុទ្ធសាស្ត្ររបស់ធនាគារ ដោយសង្កត់ធ្ងន់លើគុណតម្លៃ របស់ខ្លួនថា៖ «យើងបានកសាងមូលដ្ឋានគ្រឹះនៃការជឿទុកចិត្ត ជាមួយអតិថិជនរបស់យើង តាមរយៈការយកចិត្តទុកដាក់ចំពោះក្រមសីលធម៌វិជ្ជាជីវៈ សុចរិតភាព ភាពប្រុងប្រយ័ត្ន និងតម្លាភាព។ ទាំងនេះមិនមែនគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្តម្ភ ដែលបានគាំទ្រដល់ដំណើររបស់យើងក្នុងមួយទសវត្សរ៍កន្លងមកនេះ»។ 
 
ការប្តេជ្ញាចិត្តរបស់ធនាគារ ឈីហ្វ គឺរក្សាល្បឿនជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុចុងក្រោយបំផុតដែលបាននាំឱ្យមានភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងក្រុមហ៊ុនឈានមុខផ្នែកបច្ចេកវិទ្យាមកពីហុងកុង និងឥណ្ឌា ជាដើម។ ភាពជាដៃគូទាំងនេះមានសារៈសំខាន់ណាស់ក្នុងការធានាថា ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់ធនាគារនៅតែឈានមុខគេ និងមានប្រសិទ្ធភាព ដែលជាភាពចាំបាច់សម្រាប់បម្រើអតិថិជនជំនាន់ថ្មី។
 
ខណៈធនាគារ ឈីហ្វ កំពុងសម្លឹងមើលទៅវិសាលភាពកាន់តែធំ លោក ម៉ូរ៉ារិទ្ធ បានបង្ហាញផែនការពង្រឹងពាណិជ្ជសញ្ញាសាជីវកម្ម ប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវស្តង់ដារអនុលោមភាព និងពង្រីកវត្តមានរបស់ពួកគេនៅតាមទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ។ ប្រធាននាយកប្រតិបត្តិក៏បានចែករំលែកនូវចំណេះដឹងសម្រាប់អ្នកមានទេពកោសល្យ នៅក្នុងឧស្សាហកម្មធនាគារ ដែលកំពុងរីកចម្រើន ដោយលើកឡើងពីសារៈសំខាន់នៃការរៀនសូត្រឥតឈប់ឈរ កំណត់ត្រាជោគជ័យដ៏រឹងមាំ និងការរក្សាបាននូវសុចរិតភាព។
 
 
ពាណិជ្ជសញ្ញាឆ្លុះបញ្ជាំងពីភាពយុវវ័យនិងច្នៃប្រឌិតដែលជាការផ្លាស់ប្តូររបស់ធនាគារឌីជីថលដំបូងគេ
 
គំនិតផ្តួចផ្តើមបង្កើតពាណិជ្ជសញ្ញាថ្មីនេះឡើង គឺជារបត់ដ៏សំខាន់មួយសម្រាប់ធនាគារ ឈីហ្វ នៅពេលដែលធនាគារឈានចូលទៅកាន់ទសវត្សរ៍ទី២ នៃប្រតិបត្តិការរបស់ខ្លួន។ ពាណិជ្ជសញ្ញាថ្មីនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីស្មារតីក្មេងវ័យ និងគំនិតច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តសញ្ញានៃការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ធនាគារ ឈីហ្វ ក្នុងការក្លាយជាគ្រឹះស្ថានធនាគារបែបឌីជីថលដំបូងគេដែលអាចឆ្លើយតបនិងបំពេញតម្រូវការសេវាកម្មធនាគាររបស់យុវជនកម្ពុជា។
 
ដំណើររយៈពេលមួយទស្សវត្សរ៍របស់ធនាគារ ឈីហ្វ បានបង្ហាញយ៉ាងស៊ីជម្រៅអំពីកំណើន និងភាពធន់នៅក្នុងបរិយាកាសសេដ្ឋកិច្ចដ៏លំបាកបន្ទាប់ពីជំងឺកូវីដ១៩។ វាជាការគូសបញ្ជាក់ពីអំណាចនៃទំនុកចិត្តរបស់អតិថិជន ចក្ខុវិស័យជាយុទ្ធសាស្ត្រ និងការទទួលយកបច្ចេកវិទ្យាឌីជីថលក្នុងវិស័យធនាគារដែលកំពុងមានការប្រកួតប្រជែង។
 
ខណៈដែលធនាគារឈានជើងចូលដល់ឆ្នាំ២០២៤ និមិត្តសញ្ញាថ្មីនេះមិនគ្រាន់តែជាការធ្វើបច្ចុប្បន្នភាព លើសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកាសអំពីយុទ្ធសាស្ត្រតម្រង់ទិសនាពេលអនាគតរបស់ធនាគារ ឈីហ្វ និងមហិច្ឆតារបស់ខ្លួន ក្នុងការបន្តជាផ្នែកដ៏សំខាន់មួយនៃវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងជាពិសេសជាមួយនឹងបំណងប្រាថ្នារបស់មនុស្សជំនាន់ក្រោយ៕ 









(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com