ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ ឈីហ្វ ប្រារព្ធខួបលើកទី ១០ឆ្នាំ ព្រមទាំងបាន​​ចុះហត្ថលេខា​លើអនុស្សារណៈ​នៃ​ការ​យោគយល់គ្នាលើ​ធានារ៉ាប់រងអាយុជីវិត ជាមួយ Forte
12, Dec 2023 , 4:49 pm        
រូបភាព
ធនាគារ ឈីហ្វ (Chief Bank) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ​​ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ (Forte Life Assurance) ស្តីពីការផ្តល់ជូននូវ ដំណោះស្រាយ​ធានារ៉ាប់រងប្រកប​ដោយ​ភាពច្នៃ​ប្រឌិត និងការផ្តល់ជូននូវ​ហិរញ្ញវត្ថុដ៏ទូលំទូលាយ ដើម្បីផ្ដល់​ភាពកក់​ក្ដៅ​ផ្លូវ​ចិត្ត និង​លើកកម្ពស់​ជីវភាព​រស់នៅ​​របស់អតិថិជន។

ព្រឹត្តិការណ៍នេះធ្វើឡើងនៅអគារ ភីអេច ហ្រ្គេនហល ២ (PH Grand Hall 2) ក្នុងប៉េងហួតបឹងស្នោ កាលពីថ្ងៃទី ៩ ខែធ្នូ កន្លងទៅនេះ ដោយមានការអញ្ជើញចូលរួមពីលោក​ សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ​នៃធនាគារ ឈីហ្វ និង ព្រមទាំងសមាជិក​ក្រុមប្រឹក្សា​ភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រុមហ៊ុនទាំងពីរ។
 
លោក សឿង ម៉ូរ៉ារិទ្ធ ជាប្រធាននាយកប្រតិបត្តិ​នៃធនាគារ ឈីហ្វ បានលើកឡើងពីសារៈសំខាន់នៃកិច្ច​សហប្រតិបត្តិការនេះ ដោយលើកឡើង​​ថា៖ «លោក ព្រូ ស៊ីថន ជាអគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ តំណាងឱ្យចក្ខុវិស័យចែករំលែកនៃការផ្តល់សេវាហិរញ្ញវត្ថុ ដែល​មិន​​អាចប្រៀបផ្ទឹមបាន «ថ្នាក់​មេដឹកនាំឧស្សាហកម្មទាំងពីរ»។ ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ ធនាគារ ឈីហ្វ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ នៅពេលដែលយើងរួមគ្នា​ដើម្បី​ចុះហត្ថលេខា​លើអនុស្សរណៈនៃការយោគយល់គ្នាដ៏សំខាន់នេះ»។
  


លោកបានឱ្យដឹង​ទៀត​​ថា៖ «កិច្ចសហការនេះតំណាងឱ្យចក្ខុវិស័យរួមនៃការផ្តល់សេវាហិរញ្ញវត្ថុ និង​ការ​ការពារ​ដែលមិនអាចប្រៀបផ្ទឹមបានដល់អតិថិជនដ៏មានតម្លៃរបស់យើង។ ភាពជាដៃគូយុទ្ធសាស្ត្រនឹងអាចឱ្យយើងប្រើប្រាស់នូវភាព​ខ្លាំង ជំនាញ និង​ធនធានរបស់គ្នាទៅវិញទៅមក ទីបំផុតបង្កើនសមត្ថភាពរបស់យើងក្នុងការបម្រើតម្រូវការ ​ដែល​កំពុង​​រីកចម្រើន​របស់​អតិថិជន​របស់​យើងនៅក្នុងទិដ្ឋភាពហិរញ្ញវត្ថុដែលមិនធ្លាប់មាន»។
 
លោក ព្រូ ស៊ីថន ជាអគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ក៏​បាន​បង្ហាញ​នូវ​ក្ដី​រំភើប​​​រីករាយ​ក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយលោក​​កត់សម្គាល់ថា ភាព​ជា​ដៃគូត្រូវបាន​ធ្វើ​ឡើងចំពេល​​​​​ប្រារព្ធ​ខួបលើកទី ១០ របស់ធនាគារ ឈីហ្វ ដែល​ធ្វើ​ឱ្យ​វេលា​នេះ​កាន់​តែ​​ពិសេស​មានអត្ថន័យជ្រាលជ្រៅ​​​​។
  


​អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ បានមានប្រសាសន៍​ថា៖ «ថ្ងៃនេះជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយផ្សេងទៀតនៅក្នុងដំណើររបស់ Forte និង Chief Bank ហើយខ្ញុំពិតជា​រំភើប​ណាស់​​​ដែល​ពិធីចុះ​ហត្ថលេខា​នេះ ​ដើម្បើសម្គាល់ការចាប់ផ្តើមនៃភាពជា​ដៃគូដ៏​យូរ​អង្វែង​នេះ ស្របគ្នានឹង​ការប្រារព្ធខួបលើកទី ១០ឆ្នាំ របស់ធនាគារ ឈីហ្វ។
 
លោក ស៊ីថន បាន​លើកឡើង​ទៀតថា៖ «មូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការរបស់យើង គឺស្ថិតនៅលើ​គោលការណ៍​ស្នូ​លជា​រួមមួយ។​ ទស្សនវិជ្ជា​​របស់​យើង​គឺ​ «The Chief Way» ផ្ដោត​ទៅលើ​ការ​​កសាង​ជំនឿ​ទុកចិត្ត​ ភាព​ស្មោះត្រង់ តម្លាភាព និង​ផ្ដល់អាទិភាព​ជា​ចម្បង​ដល់​អតិថិជន ជាគោលការណ៍​មូលដ្ឋានគ្រឹះ​នៃ​អាជីវកម្ម​​របស់​យើង។ ភាពជាដៃគូនេះត្រូវបានបង្កើតឡើងសម្រាប់រយៈពេលវែង ហើយ​មានគោលបំណងកសាងអនាគតដ៏វិបុលភាពដោយផ្តោតលើការផ្តល់ផលប្រយោជន៍ដល់អតិថិជនដ៏មាន​តម្លៃ​របស់យើង»៕
 
(អត្ថបទពាណិជ្ជកម្ម)











© រក្សាសិទ្ធិដោយ thmeythmey.com