ជាតិ
អត្ថបទពាណិជ្ជកម្ម
បុគ្គលិក ១៨នាក់នៃមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ប្រារព្ធខួបលើកទី២៨ ជាមួយនឹងការបរិច្ចាគឈាមប្រចាំឆ្នាំ 12, Dec 2023 , 6:56 pm
× ដើម្បីអបអរសាទរខួបលើកទី២៨ បុគ្គលិកចំនួន១៨នាក់របស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានចូលរួមបរិច្ចាគឈាមប្រចាំឆ្នាំរបស់ពួកគេ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបំផុសគំនិតសាធារណជនក្នុងការធ្វើឱ្យមានផលវិជ្ជមានក្នុងសង្គម និងបញ្ជាក់ពីតម្រូវការចាំបាច់សម្រាប់ការបរិច្ចាគឈាមក្នុងការជួយសង្គ្រោះជីវិត។
លោកទន្តបណ្ឌិត ទិត ហុងយឺ នាយកមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានមានប្រសាសន៍ថា «ក្នុងខួបលើកទី២៨ របស់ រំចង់ យើងមានមោទនភាពក្នុងការបន្តការបរិច្ចាគឈាមប្រចាំឆ្នាំរបស់យើង ។ តាមរយៈកម្មវិធីនេះ យើងមានគោលបំណងបំផុសគំនិតសាធារណជនឱ្យចូលរួមចំណែកក្នុងបុព្វហេតុមនុស្សធម៌ដ៏សំខាន់នេះ។»
មជ្ឈមណ្ឌលជាតិផ្តល់ឈាមដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ឈាមបានគ្រប់គ្រាន់ និងទាន់ពេលវេលាសម្រាប់ការព្យាបាល និងសង្គ្រោះបន្ទាន់។ តាមរយៈការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះជីវិតនេះ បុគ្គលម្នាក់ៗអាចក្លាយជាវីរជន និងមានឥទ្ធិពលវិជ្ជមានដល់សហគមន៍របស់ពួកគេ។
មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ គឺជាអ្នកផ្តល់សេវាថែទាំសុខភាពមាត់ធ្មេញឈានមុខគេនៅកម្ពុជា ដោយផ្តោតលើសុខភាពមាត់ធ្មេញ និងសុខុមាលភាពទូទៅ របស់អ្នកជំងឺ។
© រក្សាសិទ្ធិដោយ thmeythmey.com