ជាតិ
មិនមានគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុនតាក់ស៊ី Vingroup បើកនៅកម្ពុជាទេ
13, Dec 2023 , 11:15 pm        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា(ស្តាំ) នាជំនួបជាមួយ លោក Nguyen Viet Quang អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Vingroup (ឆ្វេង) នៅវៀតណាម កាលពីរសៀលថ្ងៃទី១២ ធ្នូ ឆ្នាំ២០២៣។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា(ស្តាំ) នាជំនួបជាមួយ លោក Nguyen Viet Quang អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Vingroup (ឆ្វេង) នៅវៀតណាម កាលពីរសៀលថ្ងៃទី១២ ធ្នូ ឆ្នាំ២០២៣។
ដោយ: ថ្មីៗ
កាលពីម៉ោង ១២ ថ្ងៃត្រង់នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថ្មីៗ បានចេញផ្សាយអត្ថបទ មួយមានចំណងជើងថា «ក្រុមហ៊ុន vingroup នឹងបើកសេវាតាក់ស៊ីថាមពលអគ្គិសនី នៅភ្នំពេញ បន្ទាប់មកនៅសៀមរាប និងព្រះសីហនុ», អត្ថបទនេះបានធ្វើឱ្យមានការយល់ច្រឡំក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបរបររកស៊ីរត់តាក់ស៊ី។ សារព័ត៌មានថ្មីៗ សូម កែតម្រូវ និងបញ្ជាក់ជូនសាធារណជនថា «មិនមានគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុនតាក់ស៊ី Vingroup បើកនៅកម្ពុជាទេ»។ 
 
ដើម្បីកុំឱ្យមានការភ័ន្តច្រឡំបន្តទៀត មន្ត្រីរាជរដ្ឋាភិបាលក៏បានបញ្ជាក់បន្ថែមថា៖ «នៅក្នុងជំនួបគួរសមរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី និងប្រធានក្រុមហ៊ុន Vingroup គឺមានការស្នើសុំមកសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីវិនិយោគដំណើរការក្រុមហ៊ុនតាក់ស៊ីនេះ ប៉ុន្តែរដ្ឋាភិបាលមិនមានគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុននេះវិនិយោគនោះទេ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com