ជាតិ
ពន្យល់ពាក្យ
«វាគ្មិន» គឺ អ្នក​ឈ្លាស​សម្តី, ពូកែសម្តី, ដែល​ប៉ិននិយាយ
17, Dec 2023 , 7:29 am        
រូបភាព
«វាគ្មិន» ចេញពី​ភាសាសំសង្ក្រឹត ដែលជាគុណសព្ទផង និងនាមសព្ទ​ផង។ ជា គុណសព្ទ «វាគ្មិន» មានន័យថា ដែលប៉ិននិយាយ, ដែលចេះនិយាយពីរោះ។ ជានាមសព្ទ​វិញ «វាគ្មិន» សំដៅដល់​ អ្នកឈ្លាសសម្ដី; អ្នកមានសម្ដីថ្វីមាត់, អ្នកពូកែសម្ដី :  សូមលោកថ្លែងការណ៍ចុះ ព្រោះលោកជាវាគ្មិនមានល្បីណាស់។  «វាគ្មិន» គឺអ្នកជំនាញដែលថ្លែងពន្យល់នៅក្នុងកិច្ចប្រជុំផ្សេងៗ :  វាគ្មិនកិត្តិយស, វាគ្មិនក្នុងសិក្ខាសាសា៕
 
ដកស្រង់ពី​វចនានុក្រម​ខ្មែរ​២០២២​របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ​សភាកម្ពុជា 
 

© រក្សាសិទ្ធិដោយ thmeythmey.com