ជាតិ
ពន្យល់ពាក្យ
«ព្រោក» ដែល​មិនណែន មិនហាប់ តែន័យមួយទៀតគឺ និយាយមិនចេះអស់មិនចេះហើយ​
18, Dec 2023 , 7:29 am        
រូបភាព
ជាគុណសព្ទ «ព្រោក» មានន័យថា ដែលមានសាច់ជ្រោកជ្រាក, មិនណែន, មិនហាប់, ពុកផុយ :  សាច់ព្រោក, ពុកព្រោកៗ។  ជាកិរិយា​សព្ទ​វិញ «ព្រោក» មានន័យថា និយាយបែកសាពីនេះពីនោះមិនចេះចប់; និយាយបញ្ចេញវោហារបរិយាយពីនេះពីនោះ មិនចេះអស់មិនចេះហើយឱ្យគេស្ដាប់។ ច្រើននិយាយថា ព្រោកប្រាជ្ញ ឬ ប្រាជ្ញព្រោក៕
 
ដកស្រង់ពី​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត និង​វចនានុក្រម​ខ្មែរ​២០២២​របស់​ក្រុម​ប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ​សភា​កម្ពុជា
 

© រក្សាសិទ្ធិដោយ thmeythmey.com