ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អេឡិចត្រូនិកខ្នាតយក្ស សាមសុង ចូលរួមក្នុងពិធីពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី ១៦ ឆ្នាំ២០២៣
15, Dec 2023 , 3:29 pm        
រូបភាព
ក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិកខ្នាតយក្ស ប្រចាំប្រទេសកម្ពុជាបានចូលរួមក្នុងកម្មវិធី “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី ១៦ ឆ្នាំ២០២៣” និងបានដាក់បង្ហាញនូវផលិតផល ព្រមទាំងបច្ចេកវិទ្យាទំនើបៗជាច្រើនផងដែរ។

កម្មវិធីតាំងពិព័រណ៍នេះ ធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារពិព័រណ៍)។ 
 
ឆ្លៀតក្នុងឱកាសនេះដែរ លោក Hyung Geun Lee អគ្គនាយកសាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា៖ “គ្រប់ផលិតផលអេឡិចត្រូនិកចាប់ពី ស្មាតហ្វូនរហូតដល់ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោក ម៉ាស៊ីនត្រជាក់ និងផលិតផលផ្សេងៗទៀត មិនត្រឹមតែផលិតឡើងដោយផ្ដោតលើគុណភាពប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនក៏យកចិត្តទុកដាក់ខ្លាំងបំផុតទៅលើបរិស្ថាន ជាពិសេសជំរុញឱ្យមានការស្រលាញ់ និងជួយអភិរក្សធម្មជាតិផងដែរ។ ចំណុចទាំងអស់នេះហើយ ដែលធ្វើឱ្យគ្រប់ផលិតផលរបស់ សាមសុងទទួលបានការគាំទ្រជាច្រើននៅជុំវិញពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើង។” 
  


លើសពីនេះផងដែរ ក្រុមហ៊ុន សាមសុង ទូទាំងពិភពលោក ក៏កំពុងតែខិតខំប្រឹងប្រែងបន្ត យុទ្ធនាការថែរក្សាបរិស្ថាន ដោយប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ ដើម្បីកាត់បន្ថយការ បំពុលបរិស្ថាន។ ម្យ៉ាងវិញទៀត គោលបំណងនៃការចូលរួមក្នុងពិធីតាំងពិព័រណ៍នេះ ក៏ដើម្បីចូលរួមចំណែកជួយជំរុញដល់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ជាពិសេសជំរុញលើការនាំចេញ-នាំចូលផលិតផល និងសេវាឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ 
 
 សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬសាកល្បង ដោយផ្ទាល់ នៅតាមហាងទំនើបចែកចាយផលិតផលសាមសុងទាំងអស់ ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 ៕
 
(អត្ថបទពាណិជ្ជកម្ម)













© រក្សាសិទ្ធិដោយ thmeythmey.com