ជាតិ
អត្ថបទពាណិជ្ជកម្ម
Land Rover Cambodia បានចូលរួមចំណែកជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-ចូល លើកទី១៦
15, Dec 2023 , 3:59 pm        
រូបភាព
នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣​ ក្រុមហ៊ុន RMA Cambodia តំណាងចែកចាយផ្តាច់មុខរថយន្ត Land Rover បានដាក់តាំងបង្ហាញ រថយន្ត On-Off Road Defender និងបានចូលរួមចំណែកជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-ចូល លើកទី​១៦។ ​កម្មវិធីនេះ មានការចូលរួមពី លោក សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីផលិតផលក្នុង និងក្រៅស្រុកជាង ១០០ ស្តង់ រួមទាំងវត្តមានរថយន្ត Defender ដែលផលិតឡើងស្របតាមគ្រប់កាលៈទេសៈផ្លូវនៅប្រទេសកម្ពុជា។

ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ មានគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ជាពិសេសជំរុញឱ្យមានការនាំចេញផលិតផល និងសេវាកម្មទៅកាន់ទីផ្សារគោលដៅ ដែលជាផ្នែកមួយក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិរបស់យើងផងដែរ។ ជាចុងក្រោយ Land Rover Cambodia ក៏សង្ឃឹមថានឹងមានវត្តមានបន្តក្នុងការរួមចំណែកជាមួយក្រសួងពាណិជ្ជកម្ម សម្រាប់ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-ចូល លើកទី​១៧ នាឱកាសខាងមុខនេះទៀត៕
 
(អត្ថបទពាណិជ្ជកម្ម)
 












© រក្សាសិទ្ធិដោយ thmeythmey.com