កីឡាជាតិ
ជាតិ
ហុង ផេង ក្លាយជាគ្រូបឹងកេតបណ្តោះអាសន្ន ជំនួស Clement ដែលប្តូរតួនាទីជានាយកបច្ចេកទេស
15, Dec 2023 , 4:05 pm        
រូបភាព
ដោយ: ថ្មីៗ
ក្លិបបាល់ទាត់បឹងកេត ប្រកាសតែងតាំងលោក ហុង ផេង ជាគ្រូបង្គោលបណ្តោះអាសន្ន ជំនួសតំណែងលោក Clement Teo ដែលត្រូវប្តូរទៅកាន់តួនាទីជានាយកបច្ចេកទេសវិញ។


តាមការបង្ហោះលើផេកហ្វេសប៊ុកផ្លូវការរបស់ក្លិបបឹងកេតនៅរសៀលថ្ងៃទី១៥ ខែធ្នូ ក្រោយមានកិច្ចប្រជុំបច្ចេកទេស ក្លិបបឹងកេតបានកែប្រែសមាសភាពក្នុងក្រុមការងារបច្ចេកទេស ដោយក្នុងនោះលោក Clement Teo គ្រូសញ្ជាតិសិង្ហបុរី ត្រូវបានប្តូរតួនាទីទៅជានាយកបច្ចេកទេសរបស់ក្លិប ជំនួសឱ្យមុខតំណែងគ្រូបង្គោលនាពេលបច្ចុប្បន្ន។

ដោយឡែក លោក ហុង ផេង អតីតកីឡាករបឹងកេត និងជម្រើសជាតិកម្ពុជា នឹងត្រូវតែងតាំងជាគ្រូបង្គោលបណ្តោះអាសន្ន មុនពេលគ្រូបង្គោលថ្មីត្រូវបានប្រកាសនៅពេលខាងមុខ។


© រក្សាសិទ្ធិដោយ thmeythmey.com