កីឡាជាតិ
ជាតិ
អ្នកលេងគុនល្បុក្កតោកម្ពុជា រិន សារ័ត្ន ប្រើក្បាច់ជង្គង់ហោះផ្ដួល Castillo នៅទឹកទី៣
16, Dec 2023 , 5:59 pm        
រូបភាព
រូបភាព៖ ឡាយ ឡុង
រូបភាព៖ ឡាយ ឡុង
ភ្នំពេញ៖ អ្នកលេងគុនល្បុក្កតោកម្ពុជាឥន្រ្ទីពិឃាតក្រញាំភ្លើង រិន សារ័ត្ន យកឈ្នះអ្នកលេងគុនល្បុក្កតោហ្វីលីពីនស្ដេចពស់វែក Jiar Orlando Castillo លើប្រភេទទម្ងន់៦៥គីឡូក្រាម។ រិន សារិន បានប្រើក្បាច់ជង្គង់ហោះ ផ្ដួល Castillo នៅទឹកទី៣។


ការប្រកួត«អ្នកលេងគុន» ប្រព្រឹតិ្តទៅនៅថ្ងៃទី១៥ ធ្នូ វេលាម៉ោង ៦:៣០ ល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក។កីឡាករ៥ប្រទេស ក្នុងតំបន់អាស៊ាន ដែលប្រកួតក្នុងកម្មវិធី«អ្នកលេងគុន» រួមមាន កម្ពុជា ឡាវ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី៕ 
 

Tag:
 គុនល្បុក្កតោ
  រិន សារ័ត្ន
  Jiar Orlando Castillo
  អ្នកលេងគុន
© រក្សាសិទ្ធិដោយ thmeythmey.com