ជាតិ
ប្រឡងមន្ត្រីកសិកម្ម៖ បេក្ខជនដែលប្រព្រឹត្តខុសបទបញ្ជា ត្រូវធ្លាក់ដោយស្វ័យប្រវត្តិ
17, Dec 2023 , 10:38 am        
រូបភាព
សម័យប្រឡងមន្ត្រីកសិកម្មឃុំលើកដំបូងនឹងចាប់ផ្ដើមនៅម៉ោង១២ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
 
បេក្ខជននឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ បើសិនជាពួកគេធ្វើខុសនឹងបទបញ្ជាផ្ទៃក្នុងនៃសម័យប្រឡងដូចជា ការហាមយកនូវឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ការហាមមិនឱ្យប្រព្រឹត្តនៅសកម្មភាពលួចចម្លងតាមគ្រប់ទម្រង់។ 
 


សេចក្តីជូនដំណឹង ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ថា បេក្ខជនដែលមិនគោរពប្រតិបត្តិតាមការណែនាំ ឬគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់កិត្តិយល បូរណភាពរូបរាងកាយមន្ត្រីមានសមត្ថកិច្ចទាំងក្នុងបន្ទប់ប្រឡង និងក្រៅបន្ទប់ប្រឡង នឹងត្រូវបញ្ឈប់មិនអោយប្រឡងជាបន្ទាន់ក្នុងសម័យប្រឡងដែលកំពុងប្រព្រឹត្តនេះ និងហាមឃាត់មិនឱ្យចូលប្រឡងប្រជែងក្នុងការជ្រើសរើសមន្ត្រីរាជការ ព្រមទាំងទទួលខុសត្រូវតាមវិធានច្បាប់ជាធរមាន។ 
 
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣ នឹងត្រូវប្រព្រឹត្តទៅជាមួយនឹងវិញ្ញាសា៣ ប្រភេទ៖ ១- វិញ្ញាសាសរសេរជំនាញកសិកម្ម, ១ - វិញ្ញាសាពហុចម្លើយ,  ៣-វិញ្ញាសារសរសេរភាសាអង់គ្លេស។ មានបេក្ខជនសរុបចំនួន ៣៣៨១ នាក់ ដែលកំពុងចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣ នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕


 





© រក្សាសិទ្ធិដោយ thmeythmey.com