ជាតិ
ពន្យល់ពាក្យ
ផាត់, សាច់ផាត់, ផាត់វាំងនន, ផាត់សំបក, ផាត់ម្សៅ, ផាត់ពពក, ផាត់ទាត់..
19, Dec 2023 , 7:29 am        
រូបភាព
«ផាត់» មានន័យ​ច្រើន ជាពិសេសនៅពេលដែល​យើង​យកពាក្យនេះ ទៅផ្សំជាមួយពាក្យដទៃ ន័យ​របស់​វា កាន់តែ​ខុសគ្នា។ សារព័ត៌មាន​ឌីជីថល​ថ្មីៗ សូម​លើកយកពាក្យ «ផាត់» និងពាក្យពាក់ព័ន្ធផ្សេងទៀត មកពន្យល់ ដោយដកស្រង់ពី​វចនានុក្រម​ខ្មែរ​២០២២​របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរ រួមទាំង​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត។
 
«ផាត់» [កិ.] រលីងត្រីងៀតឬសាច់ងៀតដែលបុកល្អិតជាមួយនឹងខ្លាញ់ជ្រូក ...។  
 
«ផាត់» ១)  ទាត់ច្រាន, វែកនឹងដៃឱ្យងាកឱ្យបែរចេញឬកៀសកៀរវាចនឹងដៃ :  ផាត់វាំងនន, ផាត់អង្ករ។  
២)  លើកទុកដោយឡែកមិនរាប់បញ្ចូលផង :  ផាត់សំបកចេញ, ផាត់ចេញមិនយកជាការ។  
 
- ផាត់ចេញទៅក្រៅសំបក [កិ. (ព.ប្រ.)] លើកចោលលែងរាប់អាន, លែងយកជាការ។ 
 
- ផាត់ទាត់ [កិ.] បូកបោះទូទាត់ឱ្យឃើញដោយឡែក ឬឱ្យលែងមានទាក់ទិនតទៅទៀត។  
 
«ផាត់» [កិ.] លាបឱ្យផូរផង់, ឱ្យហ្មត់ហ្មង, ឱ្យរលង់រលើប :  ផាត់ម្សៅ, ផាត់ថ្នាំ។  
 
«ផាត់» [កិ.] បក់បង្ហើរ ឬបក់បង្ហួស :  ខ្យល់ផាត់ពពក, ខ្យល់ផាត់ទឹកភ្លៀង។  
 
«ផាត់ចោល» [កិ.] លុបឬលើកចោល, ប្រកាសថាឥតបានការ :  ផាត់ចោលបុគ្គលិក, ផាត់ចោលយុត្តាធិការព្រហ្មទណ្ឌបន្ថែម៕

© រក្សាសិទ្ធិដោយ thmeythmey.com