ជាតិ
អត្ថបទពាណិជ្ជកម្ម
ទិន្នន័យការលក់របស់ក្រុមហ៊ុនរថយន្ត MG កើនឡើង ៥% ក្នុងឆ្នាំ២០២៣
18, Dec 2023 , 3:19 pm        
រូបភាព
បញ្ហាប្រឈមនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងពិភពលោកបានផ្តល់ប៉ះពាល់ដល់ឧស្សាហកម្មជាច្រើនទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ឧស្សាហកម្មយានយន្តក្នុងប្រទេសកម្ពុជាក៏មានការធ្លាក់ចុះក្នុងឆ្នាំ២០២៣ នេះ ដោយសារតែអត្រាការប្រាក់មានការកើនឡើង និងអតិផរណាកើនឡើងក្នុងអត្រាខ្ពស់ ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងប្រាក់ចំណូលពីអាជីវកម្មក្នុងការទិញរថយន្ត។

នៅក្នុងកម្មវិធីចុះហត្ថលេខាផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣, ក្រុមហ៊ុន RMA បានបង្ហាញពីទិន្នន័យការវិភាគរបស់ពួកគេថា វិស័យយានយន្តនៅប្រទេសកម្ពុជាកំពុងធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២៣ នេះ ជាមួយទិន្នន័យធ្លាក់ចុះរហូតដល់ ៣០% បើប្រៀបធៀបទៅនឹងឆ្នាំ២០២២។ ការធ្លាក់ចុះនេះគឺបណ្តាលមកពីកត្តាផ្សេងៗជាច្រើន រួមទាំងឥទ្ធិពលខ្លាំងដែលកើតឡើងពីជំងឺរាតត្បាតកូវីដ ១៩ , ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ការកើនឡើងអតិផរណា និងការរងគ្រោះក្នុងវិស័យហិរញ្ញវត្ថុ។
 
ទោះបីនៅក្នុងអំឡុងពេលការធ្លាក់ចុះនៃសេដ្ឋកិច្ចជាសកល ដែលប៉ះពាល់ដល់ឧស្សាហកម្មយានយន្តក្តី ក៏មានម៉ាកយីហោ ឬម៉ូឌែលរថយន្តមួយចំនួន ដែលអាចលេចធ្លោដោយសារហេតុផលផ្សេងៗជាច្រើន។ សម្រាប់ក្រុមហ៊ុន MG ពួកគេក៏នៅតែមានលទ្ធផលការលក់ចេញបានយ៉ាងល្អដោយសារកត្តាជាច្រើនដូចជា តម្លៃដ៏ប្រកួតប្រជែង, ប្រម៉ូសិនមានភាពទាក់ទាញ, រថយន្តមានគុណភាពល្អជាមួយនឹងការធានារយៈពេល ៥ឆ្នាំ ឬ 150,000Km, យុទ្ធសាស្រ្តទីផ្សារប្រកបដោយប្រសិទ្ធភាព ម៉ាកយីហោល្បីពីចក្រភពអង់គ្លេស និងលក្ខណៈពិសេសនៃរថយន្តដ៏ទំនើបដែលទាក់ទាញដល់អតិថិជនពួកគេ ដែលជាកត្តារួមចំណែកដល់កំណើននៃការលក់របស់ខ្លួនរហូតដល់ ៥% សម្រាប់ឆ្នាំ២០២៣ នេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ ដែលទិន្នន័យលក់ចេញរបស់ពួកគេមានដល់ ៩៥០គ្រឿង (គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣)។
 


ទន្ទឹមនឹងនេះ ក្រុមហ៊ុន MG ក៏បានកែសម្រួលនូវយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីផ្ដល់នូវតម្លៃកាន់តែល្អ និងសមរម្យជាងមុនដែលពិតជាជម្រើសដ៏ល្អសម្រាប់ប្រជាជនកម្ពុជា ជាពិសេសគឺអំឡុងនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកនេះ។ លោកអ្នកអាចស្វែងរកបាននូវរថយន្តថ្មីខ្លាញ់គោប្រភេទ SUV ខ្នាតតូចគឺ MG ZS ដែលមានតម្លៃត្រឹមតែ $27,xxx ហើយរថយន្ត SUV ខ្នាតកណ្តាល ដែលលក់ដាច់និងកំពុងពេញនិយមលើទីផ្សារគឺរថយន្ត MG RX5 Reborn ដែលមានតម្លៃចាប់ពី $36,xxx ជាមួយនឹងប្រម៉ូសិនពិសេសថែមម៉ូតូ ១គ្រឿងទៀតផង។ រថយន្តប្រភេទ sedan ដែលលក់ដាច់ជាងគេមួយទៀតនោះគឺ MG GT ដែលនាំមកនូវការរចនាបែបស្ព័រដ៏ទាន់សម័យ និងផ្តល់នូវការបើកបរមានផាសុកភាពខ្ពស់ដែលធ្វើឱ្យរថយន្ត MG GT ឈរនៅលំដាប់ទី១ នៃរថយន្តប្រភេទស៊ីឌាននៅទីផ្សាររថយន្តថ្មីក្នុងប្រទេសកម្ពុជា។ MG ក៏សង្ឃឹមថានឹងទទួលនូវដំណឹងល្អឆាប់ៗសម្រាប់ទីផ្សារកម្ពុជាជាមួយនឹងការបើកបង្ហាញរថយន្តម៉ូឌែលថ្មីក្នុងឆ្នាំ២០២៤ ខាងមុខនេះ ដែលអាចផ្ដល់នូវជម្រើសកាន់តែល្អសម្រាប់អ្នកទិញរថយន្តថ្មី និងផ្តល់តាមត្រូវការរបស់អ្នកប្រើប្រាស់។



លើសពីនេះទៀត ជាមួយនឹងការកើនឡើងជាសកលនូវចំណាប់អារម្មណ៏លើរថយន្តអគ្គិសនី និងអត្ថប្រយោជន៍ដែលមានសក្ដានុពលខ្ពស់ដល់បរិយាកាសនិងមនុស្សគ្រប់គ្នា ក៏បានធ្វើឱ្យរថយន្តអគ្គិសនី MG ម៉ូឌែលថ្មីពិតជាអាចទាក់ទាញទៅនឹងការឆ្លើយតបយ៉ាងវិជ្ជមាននៅក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។ កត្តាជាច្រើនដូចជា តម្លៃមានការប្រកួតប្រជែង ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្ថានីយ៍សាករថយន្តអគ្គិសនីពីរដ្ឋាភិបាលនៅកម្ពុជា និងការផ្តល់ជូនរថយន្តអគ្គិសនី ដែលអាចបើកបរបានរយៈចម្ងាយឆ្ងាយ គឺសុទ្ធតែជាឱកាសល្អក្នុងការទទួលបាននូវការចាប់អារម្មណ៍ខ្លាំងសម្រាប់រថយន្តអគ្គិសនី MG នៅកម្ពុជា។ MG ក៏បានណែនាំនូវម៉ូឌែលរថយន្តអគ្គិសនីទាំងពីររបស់ពួកគេគឺ MG Marvel R និង MG4 ដែលជារថយន្តអគ្គិសនីសុទ្ធ និងផ្ដល់នូវរយៈចម្ងាយបើកបរបានឆ្ងាយជាមួយនឹងតម្លៃសមរម្យលើទីផ្សាររថយន្តអគ្គិសនី។ MG Marvel R គឺជារថយន្តអគ្គិសនីស៊េរីថ្មី ដែលលក់ដាច់ខ្លាំងក្នុងឆ្នាំ២០២៣ នេះ ជាមួយនឹងតម្លៃចាប់ពី $53,xxx ហើយលោកអ្នកអាចរីករាយជាមួយការធ្វើដំណើរផ្លូវឆ្ងាយលើស 450Km។ ក្រុមហ៊ុន MG ក៏កំពុងបន្តផ្ដល់នូវរថយន្តដែលមានស្ទីលថ្មីដល់អតិថិជន ភាពជឿជាក់ក្នុងការបើកបរ ហើយតម្លៃវិញកាន់តែពិសេសនោះគឺរថយន្តអគ្គិសនី MG4 ដែលជាប្រភេទរថយន្តអគ្គិសនី hatchback ដំបូងគេដែលពិតជាទាក់ទាញនិងមានការចាប់អារម្មណ៏ខ្លាំងតាំងពីពេលសម្ពោធមកដល់បច្ចុប្បន្នជាមួយនឹងតម្លៃចាប់ពី $33,333 ប៉ុណ្ណោះ។
 
ក្រុមហ៊ុន MG បានផ្ដល់ទាំងរថយន្តប្រើចំហេះ និងរថយន្តប្រើអគ្គិសនី ដែលបានបំពេញតាមតម្រូវការរបស់អតិថិជនបានយ៉ាងទូលំទូលាយ និងជាតម្រូវការក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ។ MG បានកំណត់ទីតាំងខ្លួនយ៉ាងជាក់លាក់ដើម្បីបំពេញតម្រូវការដល់អ្នកប្រើប្រាស់ផ្សេងៗទៀត និងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងនិន្នាការទីផ្សាររថយន្តថ្មី ដែលកំពុងមានតម្រូវការជាមួយនឹងរថយន្តស៊េរីទំនើបៗ ហើយពួកគេក៏មានមជ្ឈមណ្ឌលសេវាកម្មជួសជុលថែទាំរថយន្តផ្ទាល់ខ្លួនផងដែរ ដែលមានអ្នកបច្ចេកទេសជំនាញឆ្លងកាត់ការបណ្តុះបណ្តាលពីរោងចក្រផ្ទាល់ ដែលអាចមើលថែទាំរថយន្តរបស់អ្នកយ៉ាងដិតដល់ជាមួយនឹងការធានាគុណភាពរយៈពេលយូររហូតដល់ទៅ ៥ឆ្នាំ ឬ 150,000Km ដែលជាទំនុកចិត្តខ្ពស់សម្រាប់អ្នកប្រើប្រាស់៕
 
(អត្ថបទពាណិជ្ជកម្ម)
 














© រក្សាសិទ្ធិដោយ thmeythmey.com