សង្គមជាតិ
អន្តរជាតិ
ការរញ្ជួយដីនៅចិនកម្រិត៦,២រ៉ិចទ័រ សម្លាប់មនុស្សជាង១០០នាក់ 19, Dec 2023 , 10:46 am
រូបភាព ៖ Xinhua
× គ្រោះរញ្ជួយដីកម្រិត៦,២រ៉ិចទ័បានវាយប្រហារភាគពាយព្យរបស់ចិន នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី១៨ ខែធ្នូ ដោយបានសម្លាប់មនុស្ស១១១នាក់នៅក្នុងខេត្ត កានស៊ូនិងឈីងហៃ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍នៅថ្ងៃទី១៩ ខែធ្នូ ថា គ្រោះរញ្ជួយដីនៅភាគពាយ័ព្យចិនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១១នាក់ និងជាង ២០០នាក់ផ្សេងទៀតរងរបួសនៅក្នុងខេត្តចំនួន២ ។
ក្រុមអ្នកជួយសង្រ្គោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីគ្រោះរញ្ជួយដីដែលបានវាយលុកតំបន់ Jiishan ក្នុងខេត្តកានស៊ូ កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ។ ខេត្តនេះបានរាយការណ៍ថាមនុស្ស ១០០នាក់បានស្លាប់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua ។
ទន្ទឹមនេះ មនុស្សចំនួន ១១នាក់ទៀតនៅក្នុងទីក្រុង Haidong ក្នុងខេត្តឈីងហៃ ក៏ត្រូវបានស្លាប់ក្នុងឧប្បត្តិហេតុគ្រោះរញ្ជួយដីនេះដែរ ។
ការរញ្ជួយដីដែលបានវាយប្រហារនៅម៉ោង ១១និង៥៩នាទីយប់ ដែលមានកម្រិត ៦,២ រ៉ិចទ័រ។ អគារជាច្រើនត្រូវបានដួលរលំ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការដើម្បីជីកមនុស្សចេញពីគំនរបាក់បែក។ នេះបើយោងតាមទូរទស្សន៍ CCTV ។
គ្រោះរញ្ជួយដីនេះ បានផ្តាច់ទំនាក់ទំនងទឹក អគ្គិសនី និងការដឹកជញ្ជូននៅក្នុងតំបន់មួយចំនួន ដែលកំពុងរងនូវអាកាសធាតុត្រជាក់ខ្លាំង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថា សីតុណ្ហភាពនៅ Jiishan ប៉ុន្មានម៉ោងបន្ទាប់ពីការរញ្ជួយដីគឺ -១៤អង្សាសេ៕
© រក្សាសិទ្ធិដោយ thmeythmey.com