ជាតិ
ព័ត៍មានសុខភាព
អត្ថបទពាណិជ្ជកម្ម
VIYA បណ្ដុំព័ត៌មាន និងសេវាកម្មឌីជីថល ស្តីពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជតែមួយគត់នៅកម្ពុជាដែលអាចជឿទុកចិត្តបាន!
22, Dec 2023 , 5:59 pm        
រូបភាព
អង្គការ ភី អេស អាយ កម្ពុជា គឺជាអង្គការឈានមុខគេ​នៅកម្ពុជា ដែលធ្វើការលើវិស័យសុខភាព​ផ្លូវភេទ និងសុខភាពបន្តពូជ រួមមានទាំងការចែកចាយ និងផ្សព្វផ្សាយអប់រំស្តីពី​ជម្រើសនៃមធ្យោបាយពន្យារកំណើតផ្សេងៗ និងការការពារការឆ្លងជំងឺកាមរោគ អេដស៏ ​ជាពិសេសនរណាក៏បានស្គាល់ផងដែរគឺ ស្រោមអនាម័យ Number One តែម្តង។

អង្គការ ភី អេស អាយ កម្ពុជា បានគិតគូរពីសុខុមាលភាពដល់ប្រជាពលរដ្ឋទូទៅ ទាំងស្ត្រី និងបុរស ដើម្បីទទួលបាននូវផលិតផល និងសេវាកម្មផ្នែកសុខភាពផ្លូវភេទ​​ និងសុខភាពបន្តពូជដែលមានតំលៃសមរម្យ ហើយអាចរកទិញបាននៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។ 
 
យ៉ាងណាប្រជាជនកម្ពុជាមួយចំនួននៅពេលដែលចង់ស្វែងរកព័ត៌មាន និងសេវាកម្មដែលជឿទុកចិត្ត និងប្រកបដោយគុណភាព ពួកគេមានអារម្មណ៍អល់អែកស្ទាក់ស្ទើរ មិនដឹងត្រូវទៅរកនៅទីណា តាមប្រភពណាមួយឱ្យពិតប្រាកដ មុននឹងសម្រេចចិត្តទៅលើរឿងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។ ពួកគេខ្លះស្វែងរកព័ត៌មាននិងសេវាកម្មទាំងនោះតាមរយៈបណ្តាញសង្គម និងតាមរយៈមិត្តភក្តិណែនាំ។ 
  


អង្គការ ភី អេស អាយ កម្ពុជា បាននិងកំពុងបង្កើតប្រព័ន្ធឌីជីថល​មួយឈ្មោះថា វីយ៉ា (VIYA) ដែលជាវេទិកាឌីជីថល សម្រាប់ស្ត្រី​ និងបុរស ដែលចង់បានព័ត៌មាន និង សេវាកម្មឆាប់រហ័ស និងងាយស្រួល ព្រមទាំងរៀបចំឡើង ដើម្បីតម្រូវទៅតាមសុខភាពផ្លូវភេទ និងសុខភាបន្តពូជរបស់ពូកគាត់ ដោយប្រកាន់ខ្ជាប់នូវឯកជនភាពរបស់គាត់ផងដែរ។
 
VIYA ពុំមានការវិនិច្ឆ័យ ហើយជាសហគមន៍មួយដែលចង់ផ្សារភ្ជាប់ទំនាក់ទំនង ចែករំលែក និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវសុភមង្គល និងសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។

អង្គការ ភី អេស អាយ កម្ពុជា សូមធ្វើការណែនាំដល់បងប្អូនស្ត្រី និងបុរសក្នុងវ័យបន្តពូជទាំងអស់ឱ្យមកទទួលយកនូវព័ត៌មានផ្សេងៗតាមរយៈវេទិកាឌីជីថល ដែលមានឈ្មោះថា VIYA នៅលើគេហទំពរ័ និងបណ្តាញសង្គមមួយចំនួនសម្រាប់ឱ្យបងប្អូនភ្ជាប់ទំនាក់ទំនង និងសាកសួរព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ដែលមានគុណភាព មានទំនុកចិត្ត ថែមទាំងរក្សារការសម្ងាត់បានទៀតផង៕
 
ព័ត៌មានបន្ថែមសូមចូលទៅកាន់:
(អត្ថបទពាណិជ្ជកម្ម, ព័ត៌មានសុខភាព)
  

 


© រក្សាសិទ្ធិដោយ thmeythmey.com