ជាតិ
សង្គមជាតិ
លោក ស សុខា បណ្តេញមន្ត្រីប្រឆាំងគ្រឿងញៀនម្នាក់ពីក្របខណ្ឌនគរបាលជាតិ 21, Dec 2023 , 3:47 pm
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពី ក្រសួងមហាផ្ទៃ
× ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង ឋានន្តរស័ក្ដិ មន្ត្រីប្រឆាំងគ្រឿងញៀនមួយរូប ហើយបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរនបាលជាតិ។ នេះបើតាមសេចក្ដីសម្រេចចុះកាលពីថ្ងៃទី១៨ ខែធ្នូ។
លោក សួន តុសិតពិទូរ្យ ជាវរសេនីយ៍ត្រី ដែលមានតំណែងជានាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការបណ្ដេញមន្ត្រីរូបចេញពីក្របខ័ណ្ឌ ដោយសារជាប់ពាក់ព័ន្ធការប្រើប្រាស់ហិង្សា រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០១៩។
លោក ស សុខា តែងតែដាស់តឿនទៅកាន់មន្ត្រីនគរបាលជាតិទាំងអស់ថា នឹងបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ប្រសិនបើរកឃើញថាជាប់ព័ន្ធនឹងគ្រឿងញៀន រួមទាំងការរក្សាទុក ប្រើប្រាស់ និងជួញដូរផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com