អន្តរជាតិ
ថៃអាចទាក់ទាញការវិនិយោគពីបរទេស លើសពី២ពាន់លានដុល្លារក្នុងរយៈ១១ខែ ឆ្នាំ២០២៣
24, Dec 2023 , 9:40 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ក្រសួងពាណិជ្ជកម្មថៃ បានប្រកាសថា ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៣ សំណើចំនួន៤០៣ ត្រូវបានអនុម័ត ឱ្យវិនិយោគនៅប្រទេសខ្លួន ក្នុងទំហំទឹកប្រាក់លើសពី ២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២២ ខែធ្នូ។
 
អគ្គនាយកនៃនាយកដ្ឋានអភិវឌ្ឍធុរកិច្ច នៃក្រសួងពាណិជ្ជកម្មថៃ លោក Oramon Sapthaweetham បានបញ្ជាក់ថា ក្នុងរយៈពេល ១១ខែមកនេះ សំណើចំនួន ៤០៣ ត្រូវបានអនុម័តឱ្យក្រុមហ៊ុនបរទេសវិនិយោគនៅប្រទេសខ្លួន។ 
 
ក្នុងចំនួនសំណើនេះ ថៃអាចទាក់ទាញការវិនិយោគ ក្នុងទំហំ ២,៨ពាន់លានដុល្លារ ដោយធ្លាក់ចុះប្រមាណ ៤០៩លានដុល្លារ បើធៀបនឹងឆ្នាំមុន។ ការវិនិយោគនេះ អាចបង្កើតការងារនៅក្នុងស្រុកបាន ៦០៨៦នាក់ ដោយកើនឡើង ១០៧៨នាក់ បើធៀននឹងឆ្នាំមុន។ 
 
តាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម ជប៉ុនជាដៃគូវិនិយោគនាំមុនគេ ក្នុងរយៈពេល ១១ខែនេះ ដោយមានទំហំ ៩២៦លានដុល្លារ ខណៈសិង្ហបុរីឈរនៅលំដាប់ទីពីរ ដែលមានទំហំ ៦៤១លានដុល្លារ៕
 
 

Tag:
 (ថៃ
  ជប៉ុន)
© រក្សាសិទ្ធិដោយ thmeythmey.com