ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារអេស៊ីលីដាទាំង៧នៅរាជធានីភ្នំពេញ នឹងបម្រើអតិថិជនរហូត​ដល់​ម៉ោង​៧យប់
29, Dec 2023 , 5:00 pm        
រូបភាព
ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំ និងដំបូងគេ ដែលបានបោះផ្សាយ​លក់ភាគហ៊ុន​នៅកម្ពុជា នាពេលថ្មីៗនេះ ​បានប្រកាសដាក់ឲ្យដំណើរការ​សាខា​ចំនួន ៧ ទីតាំង​នៅរាជធានីភ្នំពេញ សម្រាប់​បើកបម្រើសេវាជូនអតិថិជនរហូតដល់ម៉ោង៧យប់។ សកម្មភាពនេះ បាន​ឆ្លុះបញ្ចាំងឲ្យឃើញ​ពី​ការយកចិត្តទុកដាក់ខ្ពស់​របស់ធនាគារនេះ ចំពោះការ​ផ្ដល់សេវាបម្រើអតិថិជន​របស់ខ្លួន។



លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារនៃធនាគារអេស៊ីលីដា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ២ ខែមករា ឆ្នាំ២០២៤តទៅ ធនាគារអេស៊ីលីដា នឹងបន្ថែមម៉ោងបម្រើ​អតិថិជន​រហូតដល់ម៉ោង ៧យប់ សម្រាប់​សាខាថ្មីចំនួន​៤ បន្ថែមទៀតនៅរាជធានីភ្នំពេញ ខណៈកន្លងមក មានសាខា​ធនាគារអេស៊ីលីដា ចំនួន៣រួចហើយ ដែល​បាន​និងកំពុងបើកផ្ដល់សេវាអតិថិជន​រយៈពេលវែង ​ដល់ម៉ោង​៧យប់។ 
 


សាខាថ្មី ចំនួន៤ ដែលទើបតែត្រូវបានដាក់ឲ្យ​បើកដំណើរការដល់ម៉ោង ៧យប់នេះ រួមមាន៖ 
សាខាទាំង៤ខាងលើនេះ នឹងបើកបម្រើអតិថិជន ចាប់ពីថ្ងៃ ចន្ទ ដល់ សុក្រ ម៉ោង ៧:៣០នាទី ព្រឹក ដល់ ៧:០០ នាទីយប់ (លើកលែងថ្ងៃឈប់សម្រាកសាធារណៈ)។
ចំណែក​ឯ សាខា​ធនាគារអេស៊ីលីដា​ចំនួន ៣ទៀត ដែលបាននិងកំពុងបើកដំណើរការដល់ម៉ោង៧យប់​ស្រាប់នោះ គឺសាខាធនាគារអេស៊ីលីដា នៅផ្សារទំនើបអ៊ីអនទី១, ទី២ និងទី៣ ដោយមានបើកដំណើរការ​ចាប់ពីម៉ោង ៩:០០ នាទីព្រឹក ដល់ម៉ោង ៧:០០ នាទីយប់ ​ចាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ រួមទាំងថ្ងៃឈប់​សម្រាក​សាធារណៈផងដែរ។ 
 
លោកស្រី សុខ សោភា បានលើកឡើងថា៖ «ការបង្កើន​ចំនួនសាខា​ផ្ដល់សេវាបម្រើ​អតិថិជន​​សម្រាប់​រយៈពេលវែងដល់​ម៉ោង៧យប់ ​រហូតដល់ ៧សាខានេះ មានគោលបំណង​សម្រួលដល់​អតិថិជន ដែលជាអ្នក​មានការងារ​មមាញឹក និងធានាបានថា យើងនៅជាមួយអតិថិជនគ្រប់ពេលវេលា នៅពេលណាដែលពួកគាត់​ត្រូវការសេវាកម្មធនាគារ។ លើសពីនេះ អតិថិជន​ក៏អាច​ប្រើប្រាស់សេវា​ឌីជីថល​ដ៏​ទំនើប​របស់ធនាគារអេស៊ីលីដា​បានគ្រប់ពេល (២៤/៧) បានដោយខ្លួនឯងផ្ទាល់ផងដែរ។»
 
លោកស្រី សុខ សោភា បាន​បញ្ជាក់ថា ការប្តេជ្ញាចិត្ត ក្នុងការផ្ដល់នូវសេវាកម្មដ៏ល្អឥតខ្ចោះ និងភាពងាយស្រួល គឺនៅតែជាអាទិភាពចម្បង​បំផុត របស់ធនាគារអេស៊ីលីដា ក្នុងការផ្ដល់ជូន​ទៅកាន់អតិថិជន ហើយ​លោកស្រីជឿជាក់ថា អ្នកប្រើប្រាស់​នឹងទទួលបាន​បទពិសោធន៍ដ៏ល្អ​ជាមួយធនាគារ អេស៊ីលីដា។
 
លោកស្រី សុខ សោភា បន្តនិយាយដោយសង្កត់ធ្ងន់ថា «យើងខ្ញុំទាំងអស់គ្នារង់ចាំ​បម្រើលោកអ្នក ជាមួយស្នាមញញឹមគ្រប់ពេល និងវិជ្ជាជីវៈខ្ពស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​ការជឿទុកចិត្ត​ និងបន្តគាំទ្រ​ធនាគារ អេស៊ីលីដា។ យើងនឹងប្តេជ្ញាចិត្ត​ខិតខំធ្វើយ៉ាងណា​រួមចំណែក ផ្ដល់សេវាកម្មធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ​កាន់តែសម្បូរបែប ងាយស្រួល សុវត្ថិភាព និងជាប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា»៕

Tag:
 (ជាតិ
  ពាណិជ្ជកម្ម)៖
© រក្សាសិទ្ធិដោយ thmeythmey.com