កីឡាអន្តរជាតិ
អន្តរជាតិ
លោក Pep ៖ ក្រុមគ្រួសារ Grealish មិនរងគ្រោះ ដោយសារចោរលួចគាស់ចូលផ្ទះឡើយ
30, Dec 2023 , 4:19 pm        
រូបភាព
ផ្ទះរបស់ខ្សែប្រយុទ្ធ Jack Grealish ត្រូវបានចោរចូលលួចអំឡុងពេលដែលក្រុមមេឃខៀវ Manchester City ប្រកួតនៅក្រៅទឹកដីជាមួយនឹងក្លិប Everton កាលពីដើមសប្តាហ៍នេះ ប៉ុន្តែជាសំណាងល្អមិនមានសមាជិកគ្រួសាររបស់គេណាម្នាក់រងគ្រោះថ្នាក់នោះទេ។ នេះបើតាមសម្តីរបស់លោក ​Pep Guardiola បាននិយាយនាថ្ងៃទី២៩ ខែធ្នូ។
តាមប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស ផ្ទះរបស់ ​Grealish ដែលស្ថិតក្នុងទីក្រុង Cheshire ត្រូវបានក្រុមចោរគាស់ផ្ទះលួចចូលតាំងពីថ្ងៃទី២៧ ខែធ្នូ នៅពេលដែលគូដណ្តឹងរបស់គេ និងក្រុមគ្រួសារកំពុងជួបជុំគ្នានៅផ្ទះនោះ។
 
របាយការណ៍បាននិយាយថា គ្រឿងអលង្ការ និងនាឡិកាតម្លៃ ១លានផោន (១,២៧លានដុល្លារ) ត្រូវបានក្រុមចោរលួច។
 
«សំណាងល្អមិនមានបញ្ហាអ្វីកើតឡើងនៅកន្លែងដែលក្រុមគ្រួសាររបស់ពួកគេនៅខាងក្នុង។ វាគឺជាអ្វីដែលវាមាននៅក្នុងសម័យទំនើបនេះ ដោយមានរឿងជាច្រើនបានកើតឡើង ហើយវាជាពេលវេលាដ៏អាក្រក់មួយសម្រាប់គាត់ និងក្រុមគ្រួសាររបស់គាត់ ប៉ុន្តែជាសមនាងល្អ អ្វីដែលមិនត្រូវបានខូចខាតនោះគឺមនុស្សនៅក្នុង។»។ លោក Pep Guardiola បាននិយាយប្រាប់អ្នកកាសែតបែបនេះ។
 
ក្រុម Man City ចុះកិច្ចព្រមព្រៀងនាំយក Grealish ចូលរួមនៅក្នុងឆ្នាំ ២០២១ ដោយផ្ទេរមកពីក្រុម Aston Villa ក្នុងតម្លៃប្រមាណ ១០០លានផោន(១២៦លានដុល្លារ)។ Grealish ក៏ត្រូវបានគេរំពឹងថា នឹងមានវត្តមានសម្រាប់ការប្រកួតក្នុងកីឡដ្ឋាន Etihad ស្វាគមន៍ក្រុមភ្ញៀវមកពីបាតតារាង Sheffield United៕
 

Tag:
 Jack Grealish
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com