កីឡាអន្តរជាតិ
អន្តរជាតិ
ប្រជែងស្បែកជើងមាសអឺរ៉ុប ២០២៣-២៤ ៖ Kane បេក្ខភាពនាំមុខគេ ខណៈMbappe ឈរលេខ២ ឯ Haaland ឈរលេខ ៥
31, Dec 2023 , 8:29 am        
រូបភាព
 
ការស៊ុតស្វែងរកគ្រាប់បាល់ គឺជារឿងសំខាន់បំផុតសម្រាប់កីឡាករអាជីពនៅលើលីគធំៗក្នុងតំបន់អឺរ៉ុប ។ កីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេ នៅក្នុងតំបន់អឺរ៉ុបប្រចាំរដូវកាល នឹងឈ្នះពានរង្វាន់ស្បែកជើងមាស ដ៏មានតម្លៃបំផុតសម្រាប់អាជីពរបស់ពួកគេ។
ស្បែកជើងមាសជាពានរង្វាន់ ដែលបានបម្រុងទុកសម្រាប់តែកីឡាករមួយរូបគត់ ដែលស៊ុតបានច្រើនជាងគេបង្អស់ នៅក្នុងតំបន់អឺរ៉ុប។ កីឡាករខ្សែប្រយុទ្ធល្បីៗជាច្រើន នៅតាមក្លិបកំពូលៗ នៅអឺរ៉ុប កំពុងតែព្យាយាមប្រមាញ់រកគ្រាប់បាល់សម្រាប់ក្រុម និងដើម្បីប្រជែងយកពានរង្វាន់ឯកត្តជនល្អឯក ក្នុងនាមជាកីឡាករល្អបំផុតដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេនៅទ្វីបអឺរ៉ុប។
 
កាលពីរដូវកាលមុន តំណែងរបស់កីឡាករ Robert Lewandowski ដែលធ្លាប់កាន់កាប់ជាច្រើនឆ្នាំអំឡុងគេលេងនៅក្លិប ​Bayern Munich ត្រូវបានដណ្តើមដោយខ្សែប្រយុទ្ធវ័យក្មេង Erling Haaland ដោយកីឡាករសញ្ជាតិន័រវែសរកបានគ្រាប់បាល់ ៣៦គ្រាប់ពីការបង្ហាញខ្លួន ៧២លើកជាមួយក្រុម Manchester City និងជួយក្រុមឈ្នះពានចំនួន ៣ ក្នុងមួយរដូវកាល។ រដូវកាលមុន Harry Kane ស៊ុតបាន ៣០គ្រាប់, Kylian Mbappe ស៊ុតបាន ២៩គ្រាប់, Alexandre Lacazete ស៊ុតបាន ២៧គ្រាប់, Victor Osimhen ស៊ុតបាន ២៦គ្រាប់ ស្ថិតក្នុងចំណោមលីគកំពូលទាំង ៥។
 
ខាងក្រោមនេះនេះកីឡាករដែលកំពុងតែស៊ុតគ្រាប់បាល់នាំមុខគេនៅតំបន់អឺរ៉ុបគិតត្រឹមថ្ងៃទី២៥ ខែធ្នូ និងកំពុងប្រជែងស្បែងជើងមាសអឺរ៉ុប៖ 
 
១. Harry Kane ក្លិប Bayern Munich ២១គ្រាប់
២. Kylian Mbappe ក្លិប Paris Saint Germain ១៨គ្រាប់
៣. Serhou Guirassy ក្លិប VFB Stuttgart ១៧គ្រាប់
៤. Lautaro Martinez ក្លិប Inter Milan ១៥គ្រាប់
៥. Erling Haaland ក្លិប Manchester City ១៤គ្រាប់
៦. Jude Bellingham ក្លិប Real Madrid ១៣គ្រាប់
៧. Mohamed Salah ក្លិប Liverpool ១២គ្រាប់
៨. Borja Mayoral ក្លិប Getafe ១២គ្រាប់
៩. Dominic Solanke ក្លិប Bournemouth ១១គ្រាប់
១០ Antoine Griezmann ក្លិប Atletico Madrid ១១គ្រាប់។
 

Tag:
 Harry Kane
  Erling Haaland
© រក្សាសិទ្ធិដោយ thmeythmey.com