ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
បេះដូងមិនល្អ រាងកាយអ្នកនឹងចេញសញ្ញានេះភ្លាម
03, Jan 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុមនឹងបង្ហាញអ្នកពីសញ្ញាដែលបង្ហាញថាបេះដូងរបស់អ្នកកំពុងតែជួបបញ្ហា។ តើមានអ្វីខ្លះទៅ?
  • នៅពេលដែលអ្នកមានអារម្មណ៍ថាពិបាកដកដង្ហើម ឬជួនកាលមានការក្អក ឬមានក្អកស្លេស្ម គឺជាសញ្ញាប្រាប់អ្នកថាបេះដូងអ្នកកំពុងមានបញ្ហា។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
  • នៅពេលដែលអ្នកតែងតែមានអារម្មណ៍ថាថប់ទ្រូង ឬតឹងទ្រូង ក៏គួរតែពិនិត្យមើលសុខភាពបេះដូងផងដែរ ព្រោះបើអ្នកមិនឆែតមើលឲ្យបានច្បាស់ នោះអ្នកនឹងអាចប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ខ្លាំងណាស់។
  • នៅពេលដែលបេះដូងចាប់ផ្តើមមានបញ្ហា ត្រចៀករបស់អ្នកនឹងកើតមានអាការៈហឹងមុនគេ។ ជាពិសេស អ្នកដែលមានអាយុចាប់ពី៤៥ឆ្នាំឡើងទៅ បើអាការៈនេះកើតក្នុងរយៈពេលយូរ គួរតែទៅពិនិត្យមើលជាបន្ទាន់មិនគួរទុកយូរនោះទេ។
  • នៅពេលដែលបេះដូងអ្នកកំពុងតែប្រឈមនឹងគ្រោះថ្នាក់ នោះអ្នកនឹងតែងតែឆាប់ហត់ ដោយធ្វើចលនាតែបន្តិចក៏មានអារម្មណ៍ថាហត់ផងដែរ។ ដូចនេះ អ្នកគួរតែទៅមន្ទីរពេទ្យពិនិត្យមើលសុខភាពបេះដូងរបស់អ្នកភ្លាម មិនគួរទុកយូរឡើយ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com